ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនបង្ហាញថា៖ ប្រឆាំងយ៉ាងដាច់ខាតចំពោះការដែលអាមេរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន ដោយយកបញ្ហាសិទ្ធិមនុស្សធ្វើជាលេស
2024-06-13 15:10:25cri
Share with:


 

សំដៅចំពោះការដែលសហរដ្ឋអាមេរិកបានដាក់បញ្ចូលសហគ្រាសចិនចំនួនបីទៅក្នុងបញ្ជីដាក់ទណ្ឌកម្មដោយជាប់សង្ស័យពីបទប្រើ "កម្លាំងពលកម្មជនជាតិ Uygur ដោយបង្ខំ" លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងកាលពីថ្ងៃទី១២ ខែមិថុនាថា ចិនដាស់តឿនឱ្យសហរដ្ឋអាមេរិកបញ្ឈប់ជាបន្ទាន់នូវការបង្កាច់បង្ខូច និងលាបពណ៌ដល់ប្រទេសចិន ហើយដកការដាក់ទណ្ឌកម្មដោយឯកតោភាគីនិងខុសច្បាប់របស់ខ្លួនចំពោះក្រុមហ៊ុនចិន ប្រទេសចិននឹងបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន។

លោក Lin Jian បានថ្លែងថា សមិទ្ធផលនៃការអភិវឌ្ឍរបស់ភូមិភាគស្វ័យត Xinjiang Uygur គឺទទួលបានការកត់សម្គាល់ជាទូទៅ ហើយគោលនយោបាយអភិបាលកិច្ចចំពោះភូមិភាគ Xinjiang របស់រដ្ឋាភិបាលមជ្ឈិមចិនទទួលបានការគាំទ្រទាំងស្រុងពីសំណាក់ប្រជាជន។ បញ្ហាក្នុងស្រុករបស់សហរដ្ឋអាមេរិកខ្លួនឯងគរដូចភ្នំ ប្រសិនបើសហរដ្ឋអាមេរិកពិតជាយកចិត្តទុកដាក់ចំពោះបញ្ហាសិទ្ធិមនុស្សមែន នោះ  គួរតែចាត់វិធានការដោះស្រាយបញ្ហាផ្សេងៗប្រកបដោយប្រសិទ្ធភាព ដូចជាការរើសអើងពូជសាសន៍ និងការប្រើប្រាស់កាំភ្លើងនៅក្នុងប្រទេសជាដើម តែមិនមែនធ្វើការដាក់ទណ្ឌកម្មដោយផ្តេសផ្តាសលើប្រទេសដទៃនោះទេ។

អ្នកបកប្រែ:马小青
ប្លុកពិសេស