ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្វីដែលលោកយកចិត្តទុកដាក់គឺបញ្ហាបន្ទាន់ដែលក្រុងទុនហួងប្រឈមមុខនាពេលបច្ចុប្បន្ន
2024-06-13 16:48:57cri
Share with:

នៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ លោកXi Jinpingប្រធានរដ្ឋចិនបានទៅទស្សនាខេត្តGansu ប៉ុន្តែដោយសារពេលវេលាខ្លីនិងកត្តាផ្សេងទៀត មិនអាចធ្វើការត្រួតពិនិត្យនៅនឹងក្រុងទុនហួងបាន  ដែលនេះបានក្លាយជាវិប្បដិសារីរបស់លោកអស់រយៈពេលជាច្រើនឆ្នាំ។

ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីការចាប់ផ្តើមនៃរដូវស្លឹកឈើជ្រុះ លោកXi Jinpingបានទៅទស្សនារូងគុហាMogao ដែលជាទីតាំងដំបូងនៃដំណើរទស្សនកិច្ចត្រួតពិនិត្យរបស់លោកនៅខេត្តGansu។លោកបាននិយាយថា ដំណើរនេះបានបំពេញបំណងប្រាថ្នាជាយូររបស់លោក។

ដើរចូលរូងគុហា លោកបានពិនិត្យយ៉ាងផ្ចិតផ្ចង់នូវគំនូរលើជញ្ជាំងនិងរូបចម្លាក់ពណ៌ចម្រុះជាប្រវត្តិសាស្ត្រ។នៅក្នុងរូងគុហាទី៣២៣ លោកបានក្រឡេកមើលគំនូរមួយផ្ទាំងនៅលើជញ្ជាំងខាងជើង ហើយបាននិយាយថា “នេះគឺជាលោកZhang Qian”។

លោកស្រីFanJinshiប្រធានកិត្តិយសនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវទុនហួងបានរំលឹកឡើងវិញថា ទោះបីមកដល់រូងគុហាMogaoជាលើកដំបូង តែ “ការយល់ដឹងរបស់លោកXiJinpingអំពីវប្បធម៌Dunhuangនិងសារៈសំខាន់ដែលលោកយកចិត្តទុកដាក់ចំពោះការងារវត្ថុបុរាណបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះមនុស្សគ្រប់គ្នា”។

    បន្ទាប់ពីចាកចេញពីរូងគុហាMogao លោកXiJinpingបានទៅវិទ្យាស្ថានសិក្សាស្រាវជ្រាវDunhuang ហើយបានជួបសំណេះសំណាលជាមួយអ្នកជំនាញពាក់ព័ន្ធ បញ្ញវន្តនិងតំណាងអង្គភាពវប្បធម៌។បន្ទាប់ពីលោកស្រីFan Jinshiបានបញ្ចប់សុន្ទរកថា លោកXiJinpingបានសួរភ្លាមៗថា “តើអ្នកទេសចរនាពេលបច្ចុប្បន្ននេះមានលើសចំនួនទេ?តើស្ថានភាពលើសចំនួនកំណត់យ៉ាងដូចម្ដេចដែរ?"

លោកស្រីFanJinshiដែលបានធ្វើការងារជាច្រើនឆ្នាំនៅក្នុងDunhuangបានរៀបរាប់ថា “អ្វីដែលលោកយកចិត្តទុកដាក់គឺជាបញ្ហាសំខាន់បំផុតដែលទុនហួងកំពុងប្រឈមមុខនាពេលបច្ចុប្បន្ន។

លោកXiJinpingបានមានប្រសាសន៍ដោយស្មោះស្ម័គ្រថា “ការការពារវប្បធម៌គួរតែត្រូវពង្រឹង មិនអាចកាត់បន្ថយបានឡើយ ខិតខំកសាងវិទ្យាស្ថានឱ្យទៅជាគំរូនៃការការពារបេតិកភណ្ឌវប្បធម៌ពិភពលោក” “យើងត្រូវបន្តបង្កើនការវិនិយោគនិងប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីពង្រឹងការការពារវត្ថុបុរាណនិងកិច្ចការស្រាវជ្រាវ”។

នៅពេលសន្និសិទបានបញ្ចប់ លោកបានឈប់នៅមាត់ទ្វារបន្ទប់ប្រជុំ ហើយបានផ្តែផ្តាំអ្នកគ្រប់គ្នាថាការការពារបេតិកភណ្ឌវប្បធម៌ពិភពលោកគឺជាអាទិភាព ហើយទេសចរណ៍គឺជារឿងទីពីរ។យើងមិនអាចផ្តោតលើតែសំបុត្រនិងស្វែងរកផលប្រយោជន៍សេដ្ឋកិច្ចបានទេ មិនអាចធ្វើពាណិជ្ជកម្មជ្រុលពេកឡើយ”។

បច្ចុប្បន្ននេះ មិនត្រឹមតែការការពារបេតិកភណ្ឌវប្បធម៌Dunhuang ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ប៉ុណ្ណោះទេ រូបមន្តការពារវត្ថុបុរាណដែលតំណាងដោយរូងគុហាទុនហួងដែលមានលក្ខណៈពិសេសចិន និងបទពិសោធន៍ទុនហួង"ដែលបង្កើតឡើងជាមូលដ្ឋាននិងកំពុងឈានទៅមុខជាសកលផងដែរ។

ការការពាររូងគុហាMogao  និងការបន្តវេនវប្បធម៌Dunhuang មិនត្រឹមតែជាការបង្ហាញយ៉ាងរស់រវើកនៃការស្រលាញ់វប្បធម៌របស់លោក Xi Jinping ប៉ុណ្ណោះទ ប៉ុន្តែវាក៏ជាការបង្ហាញដ៏សំខាន់នៃការលើកកម្ពស់ការផ្លាស់ប្តូរនិងការរៀនសូត្រគ្នាទៅវិញទៅមកក្នុងចំណោមអរិយធម៌ផងដែរ៕



អ្នកបកប្រែ:刘妍
ប្លុកពិសេស