ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ផ្សារមូលបត្រមូស្គូប្រកាសថាឈប់លក់ដូរជាប្រាក់ដុល្លារអាមេរិកនិងប្រាក់អឺរ៉ូ
2024-06-13 12:06:27cri
Share with:

កាលពីថ្ងៃទី  ១២ ខែមិថុនា ផ្សារមូលបត្រមូស្គូរបស់ប្រទេសរុស្ស៊ីបានចេញសេចក្តីប្រកាសថា ដោយសារអាមេរិកបានប្រើវិធានការរឹតត្បិតចំពោះផ្សារមូលបត្រមូស្គូ បានជាផ្សារមូលបត្រមូស្គូបញ្ឈប់ការប្តូរប្រាក់និងការលក់ដូរលោហធាតុមានតម្លៃជាប្រាក់ដុល្លារអាមេរិកនិងប្រាក់អឺរ៉ូចាប់ពីថ្ងៃទី ១៣ ខែមិថុនានេះតទៅ។ ក្រៅពីនេះ ផ្សារហ៊ុននិងផ្សាររូបិយប័ណ្ណ ព្រមទាំងគ្រឹះស្ថានហិរញ្ញវត្ថុពាក់ព័ន្ធផ្សេងៗក៏បញ្ឈប់ការទូទាត់ជាប្រាក់ដុល្លារអាមេរិកនិងប្រាក់អឺរ៉ូផងដែរ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ១២ ខែមិថុនា ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានប្រកាស ចាត់វិធានការដាក់ទណ្ឌកម្មថ្មីមួយចំនួនទៅលើប្រទេសរុស្ស៊ី ក្នុងនោះបូករួមទាំង ស្ថាប័នពាក់ព័ន្ធនៃប្រព័ន្ធហិរញ្ញវត្ថុរុស្ស៊ីផងដែរ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស