ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Qiang នាយករដ្ឋមន្រ្តីចិនអញ្ជើញទៅដល់ទីក្រុង Wellington ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសនូវែលសេឡង់
2024-06-13 15:00:04cri
Share with:


 

តបតាមការអញ្ជើញរបស់លោកChristopher Luxonនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកAnthony Albaneseនាយករដ្ឋមន្ត្រីអូស្ត្រាលី និង លោកDato' Seri Anwar bin Ibrahimនាយករដ្ឋមន្ត្រីម៉ាឡេស៊ី  លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានចាកចេញពីទីក្រុងប៉េកាំងនៅរសៀលថ្ងៃទី១២ ខែមិថុនា ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសនូវែលសេឡង់ អូស្ត្រាលី និងម៉ាឡេស៊ី ព្រមទាំងរួមជាមួយលោកAnthony Albaneseនាយករដ្ឋមន្ត្រីអូស្ត្រាលីរៀបចំធ្វើកិច្ចប្រជុំប្រចាំឆ្នាំជុំទី ៩ រវាងនាយករដ្ឋមន្ត្រីចិន និងអូស្ត្រាលី។

លោក Li Qiang បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ខ្ញុំនៅប្រទេសនូវែលសេឡង់លើកនេះគឺដើម្បីបន្តវេនចំណងមិត្តភាពប្រពៃណី ជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងជំរុញការអភិវឌ្ឍរួម។ ខ្ញុំទន្ទឹងរង់ចាំធ្វើការផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅជាមួយថ្នាក់ដឹកនាំនូវែលសេឡង់ និងឥស្សរជនគ្រប់មជ្ឈដ្ឋានស្តីពីទំនាក់ទំនងចិន-នូវែលសេឡង់ និងបញ្ហាជាកង្វល់រួម ដើម្បីបន្តជំរុញឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យផ្សេងៗ ក្នុងន័យលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-នូវែលសេឡង់ ។

អ្នកបកប្រែ:马小青
ប្លុកពិសេស