ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Qiang នាយករដ្ឋមន្ត្រីចិនជួបពិភាក្សាជាមួយលោកស្រី Kilo អគ្គទេសាភិបាលនូវែលសេឡង់
2024-06-13 15:43:02cri
Share with:

នារសៀលថ្ងៃទី ១៣ មិថុនា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាការងារជាមួយលោកស្រី Kilo អគ្គទេសាភិបាលនូវែលសេឡង់នៅវិមានអគ្គទេសាភិបាលក្រុង Wellington

ថ្លែងក្នុងកិច្ចជំនួប លោក Li Qiang បានពាំនាំនូវការសួរសុខទុក្ខយ៉ាងស្និទ្ធស្នាលរបស់លោកប្រធានរដ្ឋចិន Xi Jinping ជូនចំពោះលោកស្រីអគ្គទេសាភិបាល Kilo ។ លោក Li Qiang បានថ្លែងថា ចាប់តាំងពីប្រទេសចិននិងនូវែលសេឡង់បានបង្កើតទំនាក់ទំនងការទូតអស់រយៈពេល ៥២ ឆ្នាំមក ទំនាក់ទំនងទ្វេភាគីទទួលបានការអភិវឌ្ឍគួរឱ្យកត់សម្គាល់។ ប្រទេសចិនមានឆន្ទៈក្នុងការរឹតបន្តឹងបន្ថែមទៀតនូវចំណងកិច្ចសហប្រតិបត្តិការជាមួយនូវែលសេឡង់ ពង្រឹងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជាន ដូចជាវិស័យអប់រំ និងវប្បធម៌ជាដើម ពង្រីកការទៅមករវាងប្រជាជន និងគាំទ្រឱ្យប្រជាជននៃប្រទេសទាំងពីរធ្វើការប្រាស្រ័យទាក់ទងដ៏មេត្រីភាពកាន់តែច្រើនថែមទៀត។

ជាការឆ្លើយតប លោកស្រី Kilo បានផ្តាំផ្ញើលោក Li Qiang ឱ្យជួយពាំនាំនូវការសួរសុខទុក្ខដោយស្មោះរបស់លោកស្រីជូនចំពោះលោកប្រធានរដ្ឋចិន Xi Jinping ។ លោកស្រី Kiro បានថ្លែងថា ប្រទេសនូវែលសេឡង់មានឆន្ទៈបន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងគ្រប់វិស័យ បង្កើនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ពង្រឹងនិងពង្រីកថែមទៀតនូវចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ និងរួមគ្នាដោះស្រាយបញ្ហាសកល ដូចជាបម្រែបម្រួលអាកាសធាតុជាដើម ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស