ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វេទិកាអន្តរជាតិស្តីពី«ប្រវត្តិសាស្រ្ត និងអនាគតនៃភូមិភាគស្វយ័តស៊ីនជាំងរបស់ប្រទេសចិន»បានធ្វើឡើងនៅទីក្រុង Kashgar
2024-06-13 14:36:51cri
Share with:

   ថ្ងៃទី ១២ ខែមិថុនា វេទិកាអន្តរជាតិស្តីពី «ប្រវត្តិសាស្រ្ត និងអនាគតនៃភូមិភាគស្វយ័តស៊ីនជាំងរបស់ប្រទេសចិន» ដែលសហការរៀបចំដោយសាកលវិទ្យាល័យMINZUនៃប្រទេសចិន សាកលវិទ្យាល័យប៉េកាំង និងសាកលវិទ្យាល័យ Kashgar បានធ្វើឡើងនៅទីក្រុង Kashgar ភូមិភាគស្វយ័តស៊ីនជាំង។ វេទិកានេះមានគោលបំណងជំរុញការសិក្សាស្រាវជ្រាវចម្រុះខាងប្រវត្តិសាស្រ្ត និងវប្បធម៌មនុស្សជាតិរបស់ភូមិភាគស្វយ័តស៊ីនជាំង និងធ្វើឱ្យស៊ីជម្រៅការផ្លាស់ប្តូរ និងការរៀនសូត្រទៅវិញទៅមករវាងអរិយធម៌ចិន និងបរទេសតាមរយៈការផ្លាស់ប្តូរអន្តរជាតិក្នុងវិស័យបុរាណវិទ្យានិងប្រវត្តិសាស្ត្រ។

    នៅក្នុងវេទិកាតុមូល អ្នកជំនាញនិងបញ្ញវន្តជាង ១០០ រូបដែលមកពីប្រទេសចិន កាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន អូស្ត្រាលី អាល្លឺម៉ង់ អ៊ីតាលី ម៉ុងហ្គោលី រុស្ស៊ី សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតបានពិភាក្សាគ្នាដោយផ្តោតលើប្រធានបទជាច្រើន  ដូចជា បុរាណវិទ្យានៃស៊ីនជាំងនិងនិម្មាបនកម្មចម្រុះនៃប្រជាជាតិចិន ផ្លូវសូត្រខាងលិច និងការផ្លាស់ប្តូរ និងរៀនសូត្រពីគ្នារវាងអរិយធម៌បូព៌ា និងលោកខាងលិច ការអភិវឌ្ឍនៃស៊ីនជាំង និងការធ្វើទំនើបកម្មតាមបែបផែនចិន៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស