ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចិនអំពាវនាវឱ្យភាគីទាំងអស់ចៀសវាងពាក្យសម្តីឬទង្វើណាមួយដែលអាចនឹងបណ្តាលឱ្យស្ថានការណ៍នៅឧបទ្វីបកូរ៉េឡើងកម្តៅ
2024-06-13 15:19:41cri
Share with:


កាលពីថ្ងៃទី១២ខែមិថុនា ក្នុងសន្និសីទបើកចំហនៃក្រុមប្រឹក្សាសន្តិសុខស្តីពីបញ្ហាសិទ្ធិមនុស្សកូរ៉េខាងជើង លោក Geng Shuang តំណាងរងប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យភាគីទាំងអស់រក្សាភាពស្ងៀមស្ងាត់និងអត់ធ្មត់ និងមានការប្រុងប្រយ័ត្នចំពោះពាក្យសម្ដី និងទង្វើរបស់ខ្លួន ជៀសវាងការរំញោចគ្នាទៅវិញទៅមក និងការប្រើពាក្យសម្ដី ឬទង្វើណាមួយដែលអាចនឹងនាំឱ្យមានស្ថានការណ៍នៅឧបទ្វីបកូរ៉េឡើងកម្តៅ  យើងត្រូវរួមគ្នារក្សាសន្តិភាពនិងស្ថិរភាពនៅឧបទ្វីបកូរ៉េ។

 

លោក Geng Shuang បានបន្តថា ស្ថានការណ៍ឧបទ្វីបកូរ៉េបច្ចុប្បន្នគឺមានភាពស្មុគស្មាញ និងរសើប។ ប្រសិនបើសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតពិតជាយកចិត្តទុកដាក់ចំពោះសន្តិភាព និងស្ថិរភាពក្នុងតំបន់ ព្រមទាំងសភាពការណ៍សិទ្ធិមនុស្សរបស់ប្រទេសកូរ៉េខាងជើងមែន នោះ អាមេរិកគួរតែចាត់វិធានការជាក់ស្តែង ដើម្បីជំរុញឱ្យមានការចរចាឡើងវិញ។ក្នុងនាមជាអ្នកជិតខាងនៃឧបទ្វីបកូរ៉េ និងជាប្រទេសធំដែលមានទំនួលខុសត្រូវ ប្រទេសចិនមានឆន្ទៈបន្តរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយគ្រប់ភាគី និងដើរតួនាទីមានលក្ខណៈស្ថាបនាក្នុងការជំរុញការដោះស្រាយបញ្ហាឧបទ្វីបកូរ៉េ។

អ្នកបកប្រែ:马小青
ប្លុកពិសេស