ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេស BRICS រៀបចំកិច្ចសន្ទនារដ្ឋមន្ត្រីការបរទេសជាមួយប្រទេសកំពុងអភិវឌ្ឍន៍
2024-06-12 16:40:06cri
Share with:


 

ថ្ងៃទី ១១ ខែមិថុនា តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានចូលរួមកិច្ចសន្ទនារដ្ឋមន្ត្រីការបរទេសរវាងប្រទេស BRICS និងប្រទេសកំពុងអភិវឌ្ឍន៍ (“BRICS+”) នៅក្រុង Nizhny Novgorod ។ ប្រទេស BRICS ចំនួន ១០បានធ្វើការផ្លាស់ប្តូរមតិយោបល់ជាមួយបណ្តាប្រទេសអភិវឌ្ឍន៍សំខាន់ៗដែលមានលក្ខណៈតំណាងក្នុងតំបន់ចំនួន ១២ ដូចជា ប្រទេសថៃ ឡាវ និងវៀតណាមជាដើម។

  

លោក Wang Yi បានថ្លែងថា "BRICS+" គឺជាវេទិកាសន្ទនាដ៏សំខាន់មួយសម្រាប់បណ្តាប្រទេស BRICS ធ្វើការជាមួយទីផ្សាងើបឡើងថ្មី និងប្រទេសកំពុងអភិវឌ្ឍន៍។ ការងើបឡើងវិញជាក្រុមនៃទីផ្សារងើបឡើងថ្មី និងប្រទេសកំពុងអភិវឌ្ឍន៍បានជំរុញយ៉ាងខ្លាំងដល់ដំណើរការនៃពហុប៉ូលពិភពលោក។

 

លោក Wang Yi បានលើកឡើងនូវទស្សនៈចំនួនបីស្តីពីការជំរុញឱ្យប្រទេសកំពុងអភិវឌ្ឍន៍ស្វែងរកការរីកចម្រើនថ្មីក្នុងបរិបទបម្រែបម្រួលនិម្មាបនកម្ម និងបង្កើតឱកាសថ្មីៗក្នុងវិបត្តិ៖

ទី១ រក្សាសន្តិសុខជាទូទៅ និងធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈម។

ទី២ ប្រកាន់ខ្ជាប់ការអភិវឌ្ឍជាអាទិភាព និងប្រមូលផ្តុំនូវកម្លាំងវឌ្ឍនភាព។

ទី៣ ប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ និងធ្វើឱ្យមានសុក្រឹតភាពនូវអភិបាលកិច្ចសកល។

អ្នកបកប្រែ:马小青
ប្លុកពិសេស