ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ឆ្លើយតបលិខិតរបស់លោក Yao Qizhi បណ្ឌិតសភាចារ្យនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន និងជាសាស្រ្តាចារ្យនៃសាកលវិទ្យាល័យ Tsinghua
2024-06-12 16:31:29cri
Share with:


 

 កាលពីពេលថ្មីៗនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានឆ្លើយតបលិខិតរបស់លោក Yao Qizhi បណ្ឌិតសភាចារ្យនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន និងជាសាស្រ្តាចារ្យនៃសាកលវិទ្យាល័យ Tsinghua ដោយសម្តែងការសួរសុខទុក្ខដ៏ស្មោះ និងបានលើកឡើងពីក្តីសង្ឃឹមយ៉ាងមុតមាំចំពោះលោក Yao Qizhi

លោក Xi Jinping បានថ្លែងនៅក្នុងសារលិខិតថា ក្នុងរយៈពេល២០ឆ្នាំ បន្ទាប់ពីលោកបានត្រឡប់មកបង្រៀននៅប្រទេសចិនវិញ លោកបានប្រែក្លាយមនោសញ្ចេតនាស្នេហាជាតិទៅជាសកម្មភាពបម្រើជាតិជាក់ស្តែងដែលបានរួមចំណែករបស់ខ្លួននៅសាកលវិទ្យាល័យ Tsinghua និងទទួលបានលទ្ធផលជាផ្លែផ្កាក្នុងការបង្រៀន និងអប់រំកូនសិស្ស និងការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងនវានុវត្តន៍ ខ្ញុំសូមសម្តែងការសួរសុខទុក្ខយ៉ាងស្មោះចំពោះរូបលោក។

លោក Xi Jinping បានសង្កត់ធ្ងន់ថា សង្ឃឹមថាលោកនឹងប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវបេសកកម្មដើមរបស់ខ្លួន និងប្រើឧត្តមភាពរបស់ខ្លួនដើម្បីដឹកនាំការងារស្វែងរករូបមន្តបណ្តុះបណ្តាលធនធានមនុស្សបែបច្នៃប្រឌិតដោយឯករាជ្យម្ចាស់ការ ដើម្បីរួមចំណែកថ្មីក្នុងការងារសម្រេចបាននូវកម្រិតខ្ពស់ខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដោយម្ចាស់ការ និងការកសាងប្រទេសខ្លាំងក្លាក្នុងវិស័យអប់រំ និងបច្ចេកវិទ្យា។

លោកYao Qizhi ធ្លាប់បង្រៀននៅសាកលវិទ្យាល័យអាមេរិកអស់រយៈពេលជាច្រើនឆ្នាំហើយក្នុងឆ្នាំ ២០០៤ គាត់បានត្រឡប់ទៅបង្រៀននៅសាកលវិទ្យាល័យ Tsinghuaប្រទេសចិន ៕

អ្នកបកប្រែ:马小青
ប្លុកពិសេស