ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinping៖ អរិយធម៌ចិនត្រូវតែការពារពីមួយជំនាន់ទៅមួយជំនាន់ ក៏ត្រូវដើរតាមសម័យកាលដែរ
2024-06-12 16:12:53cri
Share with:


ប្រធានរដ្ឋលោក Xi Jinping ធ្លាប់ថ្លែងថា៖ ក្នុងកាលៈទេសៈប្រវត្តិសាស្ត្រប្រជាជាតិចិនបានបង្កើតស្មារតីជាតិដ៏អស្ចារ្យនិងវប្បធម៌ប្រពៃណីដ៏ល្អបវរដែលក្លាយទៅជាមូលដ្ឋានគ្រឹះវប្បធម៌ដែលប្រជាជាតិចិនមានភាពគង់វង្សថ្កើងថ្កានជារៀងរហូត ហើយក៏ជាថាមពលស្មារតី ដើម្បីស្ដារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ យើងត្រូវតែបន្តវេននូវស្មរតីនេះដោយផ្សារភ្ជាប់ជាមួយនឹងស្ថានភាពជាក់ស្តែងក្នុងសម័យថ្មី។


ថ្ងៃទី០ខែមិថុនាកន្លងទៅនេះ គឺជាពិធីបុណ្យសែននំចាំងនៅប្រទេសចិន។ ពិធីបុណ្យសែននំចាំងគឺជាពិធីបុណ្យប្រពៃណីមួយក្នុងចំណោមពិធីបុណ្យប្រពៃណីដ៏សំខាន់ទាំងនៅក្នុងប្រទេសចិន ដែលត្រូវនឹងថ្ងៃទីនៃខែទីតាមច័ន្ទគតិចិន។ ការប្រារព្ធពិធីបុណ្យសែននំចាំងគឺជាទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិចិនក្នុងរយៈពេលជាង២០០០ឆ្នាំមកហើយ ដោយសារទឹកដីធំទូលាយ មានច្រើនជនជាតិ និងមានរឿងព្រេងជាច្រើន ហេតុដូច្នេះបុណ្យសែននំចាំងក៏មានឈ្មោះផ្សេងៗគ្នាទៅតាមតំបន់ខុសៗគ្នាដែរ ហើយក៏មានទំនៀមទម្លាប់ផ្សេងៗគ្នាទៀតផង។  ប៉ុន្តែជាទូទៅ បុណ្យសែននំចាំងគឺជាពិធីបុណ្យប្រពៃណីដ៏ធំមួយដែលរួមបញ្ចូលនូវការសែនព្រេន និងបុព្វការីជន បួងសួងសុំសេចក្ដីសុខនិងបណ្ដេញឧបទ្រពចង្រៃ កម្សាន្តសប្បាយ និងទទួលទានអាហារផងដែរ

ការប្រណាំងទូកនាគគឺជាកម្មវិធីប្រពៃណីមួយក្នុងថ្ងៃបុណ្យសែននំចាំង។ ជាពិសេសនៅតំបន់ភាគខាងត្បូងប្រទេសចិន រួមទាំងខេត្តក្វាងទុងផងដែរ ការប្រណាំងទូកនាគក្នុងពិធីបុណ្យសែននំចាំង មិនត្រឹមតែជាសកម្មភាពប្រពៃណីប៉ុណ្ណោទេ ក៏ជាការបន្តវេននូវវប្បធម៌និងជានិមិត្តរូបខាងស្មារតីផងដែរ។


ក្នុងពិធីបុណ្យសែននំចាំងជារៀងរាល់ឆ្នាំ ការប្រណាំងទូកនាគយ៉ាងឧឡារិត្រូវបានប្រារព្ធឡើងនៅស្ទើរគ្រប់តំបន់ ដែលទាក់ទាញអ្នកទស្សនារាប់ពាន់រាប់ម៉ឺននាក់។ ការប្រណាំងទូកនាគមិនត្រឹមតែជាការប្រកួតកីឡាប៉ុណ្ណោះទេ ថែមទាំងជាវេទិកាបង្ហាញពីស្មារតីក្រុមអ្នកអុំទូក សមត្ថភាពសហការ និងលក្ខណៈវប្បធម៌ក្នុងស្រុកទៀតផង។ អ្នកប្រណាំងទូកនាគបានខំប្រឹងចែវលើផ្ទៃទឹក ហើយសហការគ្នាដូចជាកងទ័ពមួយក្រុមដែលមានការហ្វឹកហ្វឺនយ៉ាងល្អ។ ស្មារតីនៃការរួបរួមនិងក្លាហាននេះបានលើកទឹកចិត្តដល់មនុស្សទាំងអស់គ្នា។ទស្សនិកជនបានស្រែកថា ភាពអស្ចារ្យនៃការប្រណាំងទូកនាគគឺហួសពីការគិតរបស់ពួកគេ ហើយពួកគេទទួលបានភាពទាក់ទាញពិសេសនៃវប្បធម៌ប្រពៃណីនេះ

ជោគជ័យនៃការរៀបចំប្រណាំងទូកនាគគឺមិនអាចកាត់ផ្ដាច់ពីការគាំទ្រនិងការខិតខំប្រឹងប្រែងរបស់រដ្ឋបាលគ្រប់ជាន់ថ្នាក់ និងគ្រប់មជ្ឈដ្ឋានសង្គមបានឡើយ។ រដ្ឋបាលគ្រប់ជាន់ថ្នាក់មិនត្រឹមតែផ្តល់ថវិកា និងទីកន្លែងគ្រប់គ្រាន់ប៉ុណ្ណោះទេ ថែមទាំងរៀបចំការបណ្តុះបណ្តាល និងការប្រកួតយ៉ាងសកម្ម ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលដល់ការអភិវឌ្ឍីឡាអុំទូកនាគ។ ទន្ទឹមនឹងនោះ គ្រប់មជ្ឈដ្ឋានក្នុងសង្គមក៏បានយកចិត្តទុកដាក់ និងគាំទ្រដល់កីឡាអុំទូកនាគដែលជាសកម្មភាពប្រពៃណីនេះ ដែលបានធ្វើឱ្យសកម្មភាពប្រពៃណីចំណាស់នេះទទួលបានការអភិវឌ្ឍថ្មីក្នុងសង្គមសម័យទំនើប។

លោក Xi Jinping ប្រធានរដ្ឋចិនបានមានប្រសាសន៍ថា អរិយធម៌ចិនបន្តនូវសរសៃឈាមស្មារតីរបស់ជាតិនិងប្រជាជាតិដែលមានអរិយធម៌ដ៏រុងរឿង មិនត្រឹមតែត្រូវបន្តវេននិងការពារពីជំនាន់មួយទៅជំនាន់មួយប៉ុណ្ណោះទេ ក៏ចាំបាច់ត្រូវបន្តអភិឌ្ឍទៅតាមសម័យកាល និងច្នៃប្រឌិតថ្មីផងដែរ។ យើងចាំបាច់ត្រូវតែពង្រឹងការឈ្វេងយល់ និងការសិក្សាស្រាវជ្រាវចំពោះវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ប្រទេសចិន ដើម្បីឱ្យហ្សែនវប្បធម៌ជាមូលដ្ឋានបំផុតនៃប្រជាជាតិចិនអាចសមស្របទៅតាមវប្បធម៌សម័យថ្មី និងសមស្របនឹងសង្គមទំនើប បន្តស្មារតីវប្បធម៌ដែលឆ្លងពេលវេលា ឆ្លងដែនប្រទេស ពោរពេញដោយភាពទាក់ទាញដ៏អស្ចារ្យនិងមានតម្លៃសម្រាប់សម័យបច្ចុប្បន្ន








អ្នកបកប្រែ:张艳萍
ប្លុកពិសេស