ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ហេតុអ្វីលោក Xi Jinping យកចិត្តទុកដាក់លើធនធានមនុស្ស
2024-06-11 10:40:41cri
Share with:

      មិនថាធ្វើការតាមមូលដ្ឋានក្តីឬនៅរដ្ឋាភិបាលមជ្ឈិមក្តី   លោក Xi Jinping សុទ្ធតែយកចិត្តទុកដាក់ចំពោះការងារធនធានមនុស្ស។

         កាលពីខែមីនាឆ្នាំ១៩៨២ ដល់ខែឧសភាឆ្នាំ១៩៨៥    លោក Xi Jinping ធ្វើការនៅស្រុក Zhengding  ខេត្ត Hebei ក្នុងតួនាទីលេខាធិការរងបក្សកុម្មុយនីស្តចិនប្រចាំនៅស្រុក។ អំឡុងពេលនោះលោកបានប្រកាសកំណត់៩ចំណុច ដើម្បីទាក់ទាញនិងលើកទឹកចិត្តធនធានមនុស្ស ដែលបានបើកមាគ៌ាអភិវឌ្ឍនៃស្រុកនោះ ដែលបានបំផុសឥទ្ធិពលវិជ្ជមានខ្លាំងត្រូវបានមហាជនស្រុកនោះចងចាំនិងសរសើរដល់សព្វថ្ងៃនេះ។

      លោកមានការគិតគូរវែងឆ្ងាយចំពោះសារៈសំខាន់នៃធនធានមនុស្ស កាលនោះលោកបានសរសេរថា៖ «បើគ្មានធនធានមនុស្ស សេដ្ឋកិច្ចយើងអភិវឌ្ឍមិនបាន បើគ្មានធនធានមនុស្ស គោលដៅធ្វើទំនើបកម្មរបស់យើងនឹងអសារបង់» «ពេលជ្រើសរើសធនធានមនុស្ស ផ្តោតលើសញ្ញាបត្រសិក្សាផង ក៏ត្រូវយកចិត្តទុកដាក់ចំពោះសមត្ថភាពប្រាកដផង មិនថាកម្រិតឧត្តមសិក្សា អនុវិទ្យាល័យ ឬបឋមសិក្សាក្តី មិនថាអាយុម្ភៃ សាមសិប សែសិប ហាសិប ឬហុកសិបក៏ដោយ ត្រូវប្រើប្រាស់ឱ្យពេញលេញ លើកទឹកចិត្តឱ្យចូលរួមទាំងអស់ មានតែអឹចឹង ទើបកិច្ចការងាររបស់យើងអាចវិវឌ្ឍរុងរឿង» ។  លោកបានប្រាប់មន្ត្រីរដ្ឋបាលថា ត្រូវកាន់អាកប្បកិរិយា« យកមាស៥០០តម្លឹង ខំរកទិញឆ្អឹងសេះពាន់លី(សេះដែលមានកម្លាំងខ្លាំងក្លា) » ប្រកាន់ខ្ជាប់ស្មារតីដែលគោរពធនធានមនុស្សដូចថ្នាក់ថ្នមជីវិតរបស់ខ្លួន។

      កាលនោះ ធនធានមនុស្សដែលលោកបានរកឃើញ មានដូចជាជាងវ័យក្មេងក្នុងឃុំស្រុក មានអ្នកជំនាញល្បីឈ្មោះក្នុងប្រទេសចិនផង ក៏មាន “អ្នកជំនាញជើងចាស់”នៅតាមស្រែចម្ការផង។

     បន្ទាប់ពីឡើងកាន់មុខតំណែងជាអគ្គលេខាធិការនៃគណកម្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិនមក  លោកបានចេញផ្សាយអត្ថបទជាច្រើនស្តីពីការកសាងប្រទេសចិន ដែលក្នុងនោះតែងលើកឡើងពីសារៈសំខាន់របស់ធនធានមនុស្ស   នៅមូលដ្ឋាន «លេខាបក្សប្រាំជំនាន់ផ្តោតសំខាន់លើការងារអភិវឌ្ឍជនបទផ្ទាល់ គឺជាលក្ខខណ្ឌទាមទារដ៏ច្បាស់លាស់នៃមជ្ឈិមបក្ស» ។ អំពីនវានុវត្តន៍ «ប្រកាន់ខ្ជាប់នូវគោលការណ៍ប្រមូលផ្ដុំធនធានមនុស្សនិងប្រើប្រាស់ឱ្យបានសមស្រប បង្កើតនូវមជ្ឈដ្ឋានស្វែងរកធនធានមនុស្ស ថែរក្សាធនធានមនុស្ស គោរពធនធានមនុស្ស និងប្រើប្រាស់ធនធានមនុស្ស។»    អំពីការបណ្តុះបណ្តាល  «ធនធានមនុស្សវ័យក្មេងជាប្រភពទឹករស់នៃកម្លាំងធនធានមនុស្សយុទ្ធសាស្ត្រជាតិ»  «រដ្ឋនិងបក្សត្រូវផ្តល់ជំនឿចិត្តកាន់តែច្រើន ជួយកាន់តែច្រើនគាំទ្រកាន់តែខ្លាំងចំពោះធនធានមនុស្សវ័យក្មេង »៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស