ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការប្រឡងបាក់ឌុបឆ្នាំ២០២៤នៅប្រទេសចិនបានបិទបញ្ចប់ ៖សិស្សានុសិស្សទាំងឡាយមានការចាប់ផ្តើមថ្មី
2024-06-11 15:18:41cri
Share with:


ស្របនឹងសំឡេងកន្តឹងបញ្ចប់ការប្រឡងចុងក្រោយបានរោទ៍ឡើងនៅតំបន់ដូចជាក្រុងប៉េកាំងនិងខេត្តហៃណានជាដើម ការប្រឡងបាក់ឌុបឆ្នាំ ២០២៤ នៅទូទាំងប្រទេសចិនបានបិទបញ្ចប់ទាំងស្រុង។ សិស្សានុសិស្សទាំងឡាយបានទទួលការចាប់ផ្តើមថ្មី និងចេញដំណើរម្តងទៀតជាមួយនឹងក្តីសុបិន។

ការប្រឡងបាក់ឌុបឆ្នាំ ២០២៤នៅទូទាំងប្រទេសចិនបានចាប់ផ្តើមនៅថ្ងៃទី៧ខែមិថុនា តែ បញ្ចប់ក្នុងពេលខុសៗគ្នាតាមតំបន់នីមួយ ខេត្តភាគច្រើនបានបញ្ចប់នៅថ្ងៃទី៩ខែមិថុនា ឯក្រុងប៉េកាំង ខេត្តShandongនិងខេត្តHainanបានបញ្ចប់នៅថ្ងៃទី១០ខែមិថុនា ។

បន្ទាប់ពីការប្រឡងបាក់ឌុប តំបន់នានានឹងធ្វើការបកស្រាយអំពីលក្ខណៈពិសេសនៃឯកទេសសិក្សា ការបណ្តុះបណ្តាលធនធានមនុស្សនិងឱកាសការងារនាពេលអនាគតដែល បេក្ខជនប្រឡងនិងអាណាព្យាបាលបានយកចិត្តទុកដាក់ ហើយចាប់ដំណើរការការប្រឹក្សាយោបល់លើការចុះឈ្មោះចូលរៀនសកលវិទ្យាល័យដោយស្ម័គ្រចិត្តតាមអនឡាញនិងនៅកន្លែងផ្ទាល់។

អ្នកបកប្រែ:李展精
ប្លុកពិសេស