ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិចិនឆ្លើយតបសំណួររបស់អ្នកសារព័ត៌មានស្តីពីការបង្កហេតុដោយឧទ្ធម្ភាគចក្រដែលដឹកតាមនាវាចម្បាំងរបស់កងទ័ពជើងទឹកហូឡង់  
2024-06-11 15:39:10cri
Share with:

អ្នកសារព័ត៌មានបានសួរសំណួរថា នាពេលថ្មីៗនេះ គេហទំព័ររបស់ក្រសួងការពារជាតិហូឡង់បានចេញផ្សាយអត្ថបទមួយដែលថ្លែងថា យន្តហោះចម្បាំងចិនពីរគ្រឿង និងឧទ្ធម្ភាគចក្រចិនមួយគ្រឿងបានហោះចូលទៅជិតឧទ្ធម្ភាគចក្រដឹកតាមនាវាចម្បាំង "Tromp" របស់កងទ័ពជើងទឹកហូឡង់នៅក្នុងដែនអាកាសអន្តរជាតិនៃសមុទ្រចិនខាងកើត ដែលបណ្តាលឱ្យមានស្ថានការណ៍អសន្តិសុខ។នាវាចម្បាំងនោះកំពុងបំពេញភារកិច្ចត្រួតពិនិត្យការអនុវត្តសេចក្តីចិត្តសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីការដាក់ទណ្ឌកម្ម កូរ៉េខាងជើង។ សូមសួរភាគីចិនមានការវាយតម្លៃយ៉ាងដូចម្តេចលើរឿងនេះ?

លោក Zhang Xiaogangបានថ្លែងថា  ប្រទេសហូឡង់និយាយប្រែសជាខ្មៅ។ ថ្ងៃទី ៧ ខែមិថុនា ឧទ្ធម្ភាគចក្រដឹកតាមនាវាចម្បាំង"Tromp" របស់កងទ័ពជើងទឹកហូឡង់បានបំពានចូលដែនអាកាសនិងបង្កហេតុនៅសមុទ្រចិនខាងកើត ទីបញ្ជាការនៃយុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបានចាត់វិធានការប្រកាសសំឡេងព្រមាន ចាត់ឱ្យយន្តហោះចម្បាំងហោះទៅស្ទាក់ និងវិធីផ្សេងៗទៀតដើម្បីបណ្តេញការបំពានចូល ទាំងនេះគឺស្របតាមច្បាប់ និងសមហេតុសមផល។ហូឡង់បានអះអាងមិនពិតថា កំពុងបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ ជាក់ស្តែងគឺដើម្បីបង្ហាញសាច់ដុំក្នុងដែនសមុទ្រនិងដែនអាកាសដែលគ្រប់គ្រងដោយប្រទេសដទៃ បង្កើតភាពតានតឹង និងបំផ្លាញទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ប្រទេសចិនសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ហើយបានលើកការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះហូឡង់រួចហើយ៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស