ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Qiang នាយករដ្ឋមន្រ្តីចិននឹងធ្វើដំណើរទស្សនកិច្ចនៅប្រទេសនូវែលសេឡង់ អូស្ត្រាលី និងម៉ាឡេស៊ី
2024-06-11 17:01:24cri
Share with:


 

លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសកាលពីថ្ងៃទី ១១ខែមិថុនា ថា តបតាមការអញ្ជើញរបស់លោកChristopher Luxonនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកAnthony Albaneseនាយករដ្ឋមន្ត្រីអូស្ត្រាលី និង លោកDato' Seri Anwar bin Ibrahimនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Li Qiang នាយករដ្ឋមន្រ្តីចិននឹងធ្វើដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសនូវែលសេឡង់ អូស្ត្រាលី និងម៉ាឡេស៊ីចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២០ ខែមិថុនាខាងមុខ។ ក្នុងអំឡុងពេលបំពេញដំណើរទស្សនកិច្ចនៅប្រទេសអូស្ត្រាលី លោកនាយករដ្ឋមន្ត្រី Li Qiang នឹងរួមជាមួយ លោកAnthony Albaneseនាយករដ្ឋមន្ត្រីអូស្ត្រាលីរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៩ រវាងនាយករដ្ឋមន្ត្រីចិន និងអូស្ត្រាលី ៕

អ្នកបកប្រែ:马小青
ប្លុកពិសេស