ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនជួបពិភាក្សាការងារជាមួយលោកស្រី Pandor រដ្ឋមន្ត្រីការបរទេសអាហ្វ្រិកខាងត្បូង
2024-06-11 16:24:26cri
Share with:

       ថ្ងៃទី ១០ ខែមិថុនា តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាការងារជាមួយលោកស្រីPandor រដ្ឋមន្ត្រីការបរទេសអាហ្វ្រិកខាងត្បូងនៅក្រុងNizhni Novgorod ប្រទេសរុស្ស៊ី ។

ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានសម្តែងការអបអរសាទរចំពោះអាហ្វ្រិកខាងត្បូងដែលបានរៀបចំការបោះឆ្នោតសកលប្រកបដោយភាពរលូន។ លោក Wang Yi បានលើកឡើងថា  ប្រទេសចិននិងអាហ្វ្រិកខាងត្បូង គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។ ភាគីទាំងពីរគួរតែពង្រឹងការផ្លាស់ប្តូរជាន់ខ្ពស់ និងពង្រឹងការកសាងទំនុកចិត្តផ្នែកនយោបាយ។ ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ចំពោះតួនាទីរបស់អាហ្រ្វិកខាងត្បូងក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំ ហើយមានឆន្ទៈពង្រឹងការសម្របសម្រួលពហុភាគី ដើម្បី បញ្ចេញសំឡេងប្រកបដោយសត្យានុម័ត តុល្យភាពនិងមានលក្ខណៈស្ថាបនាចំពោះបញ្ហាក្តៅដូចជាវិបត្តិអ៊ុយក្រែនជាដើម ក្នុងន័យរួមចំណែកដល់សន្តិភាពនិងស្ថិរភាពពិភពលោក។

ជាការឆ្លើយតប លោកស្រី Pandor បានថ្លែងថា កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនគឺជាផ្នែកដ៏សំខាន់បំផុតនៃកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ទ្វីបអាហ្រ្វិក លោកស្រីរំពឹងថា ប្រទេសចិននឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចឌីជីថល ថាមពលកកើតឡើងវិញ និងការអភិវឌ្ឍធនធានមនុស្សជាដើមដោយផ្អែកលើតម្រូវការខាងការអភិវឌ្ឍរបស់ទ្វីបអាហ្រ្វិក ដើម្បីជួយអាហ្វ្រិកឱ្យទទួលបានការអភិវឌ្ឍប្រកបដោយស្ថិរភាព។ អាហ្រ្វិកខាងត្បូងសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែនតាមវិធីនយោបាយ និងដើម្បីជំរុញឱ្យសម្រេចបាននូវបទឈប់បាញ់នៅតំបន់ហ្កាហ្សា។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស