ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនចុះហត្ថលេខាលើបទបញ្ជាដើម្បីប្រកាសឱ្យប្រើប្រាស់«លក្ខន្តិកៈសវនកម្មកងទ័ព» ដែលធ្វើវិសោធនកម្មថ្មី
2024-06-11 19:43:20cri
Share with:


 

នាពេលថ្មីៗកន្លងទៅនេះ  លោក Xi Jinping ប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានចុះហត្ថលេខាលើបទបញ្ជា ដើម្បីប្រកាសឱ្យប្រើប្រាស់«លក្ខន្តិកៈសវនកម្មកងទ័ព» ដែលធ្វើវិសោធនកម្មថ្មី  លក្ខន្តិកៈនេះនឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៤តទៅ។

«លក្ខន្តិកៈ»នេះលើកឡើងពីការអនុវត្តយ៉ាងស៊ីជម្រៅនូវគំនិតពង្រឹងកងទ័ពឱ្យខ្លាំងក្លារបស់លោកXi Jinping  សម្របយ៉ាងសកម្មទៅនឹងស្ថានការណ៍ថ្មី ភារកិច្ចថ្មី និងតម្រូវការថ្មីដែលកំពុងប្រឈមមុខ ហើយធ្វើឱ្យមានបទដ្ឋានជាប្រព័ន្ធនូវតម្រូវការរួម និងយន្តការរបៀបវារៈសម្រាប់ការងារសវនកម្មកងទ័ពក្នុងយុគសម័យថ្មី  ដែលមានសារៈសំខាន់សម្រាប់ការដើរតួនាទីនៃសេវាត្រួតពិនិត្យនិងធ្វើសវនកម្មឱ្យកាន់តែប្រសើរឡើង និងធានានូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃវិស័យការពារជាតិ និងការកសាងកងទ័ព។

«លក្ខន្តិកៈ»នេះ  រួមមាន៨ជំពូក ចែកជា៧៥មាត្រា ដែលជាមូលដ្ឋានច្បាប់សម្រាប់ការដំណើរការការងារសវនកម្មកងទ័ព៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស