ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Shahbaz នាយករដ្ឋមន្ត្រីប៉ាគីស្ថានអញ្ជើញធ្វើដំណើរទស្សនកិច្ចនៅប្រទេសចិន ក្រសួងការបរទេសចិនធ្វើឧទ្ទេសនាមពីសភាពការណ៍ពាក់ព័ន្ធ
2024-06-11 17:51:09cri
Share with:


    ថ្ងៃទី ១១   ខែមិថុនា  នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសចិន លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា  លោក  Shahbaz នាយករដ្ឋមន្ត្រីប៉ាគីស្ថានបានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនកាលពីថ្ងៃទី ៤ ដល់ថ្ងៃទី ៨ ខែមិថុនា។ ដំណើរទស្សនកិច្ចលើកនេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Shahbaz នៅប្រទេសចិនបន្ទាប់ពីលោកកាន់តំណែងជានាយករដ្ឋមន្ត្រីប៉ាគីស្ថានជាថ្មីម្តងទៀត ប្រទេសចិនបានធ្វើពិធីបដិសណ្ឋារកិច្ចកម្រិតខ្ពស់ជូនលោក ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅអំពីទំនាក់ទំនងចិន-ប៉ាគីស្ថាន និងបញ្ហាយកចិត្តទុកដាក់រួម ។

លោក Shahbaz បានថ្លែងថា គ្មានកម្លាំងណាអាចធ្វើឱ្យរង្គោះរង្គើចំណងមិត្តភាពដែកថែបរវាងចិន និងប៉ាគីស្ថានបានទេ ហើយប៉ាគីស្ថានជាមិត្ត និងដៃគូដ៏គួរឱ្យទុកចិត្តបំផុតរបស់ប្រទេសចិន។ ភាគីទាំងពីរបានឯកភាពគ្នាបន្តផ្តល់ការគាំទ្រគ្នាទៅវិញទៅមកយ៉ាងម៉ឺងម៉ាត់លើបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរៀងៗខ្លួន និងបញ្ហាដែលយកចិត្តទុកដាក់ជាសំខាន់រៀងៗខ្លួន។ ភាគីទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មនៃច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថានក្នុងការជំរុញការអភិវឌ្ឍ ប្រទេសជាតិរបស់ប៉ាគីស្ថាន និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនប៉ាគីស្ថាន៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស