ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមប្រឹក្សាសន្តិសុខអនុម័តលើសេចក្តីសម្រេចចិត្តដោយអំពាវនាវឲ្យសម្រេចការឈប់បាញ់នៅតំបន់ហ្កាហ្សា
2024-06-11 11:56:15cri
Share with:


 

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសម្រេចចិត្តមួយកាលពីថ្ងៃទី ១០ខែមិថុនា ដោយអំពាវនាវឱ្យសម្រេចការឈប់បាញ់ដោយ "ភ្លាមៗនិងគ្រប់ជ្រុងជ្រោយ " នៅតំបន់ហ្កាហ្សា ដើម្បីបញ្ចប់ការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលដែលបានអូសបន្លាយអស់រយៈពេល៨ខែឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

សេចក្តីសម្រេចចិត្តនេះទទួលបានការគាំទ្រពីរដ្ឋចំនួន១៤ ក្នុងចំណោមរដ្ឋសមាជិកទាំង ១៥ នៃក្រុមប្រឹក្សាសន្តិសុខ។ ប្រទេសរុស្ស៊ីបានបោះឆ្នោតអនុបវាទ។

សេចក្តីសម្រេចចិត្តនេះដាស់តឿនឱ្យអ៊ីស្រាអែល និងចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (ហាម៉ាស) អនុវត្តដោយគ្រប់ជ្រុងជ្រោយនូវសេចក្តីសម្រេចចិត្តនេះ "ដោយគ្មានការពន្យារពេល និងគ្មានអមដោយលក្ខខណ្ឌ"។

អ្នកបកប្រែ:马小青
ប្លុកពិសេស