ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា ប្រទេសចិនមានឆន្ទៈធ្វើកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីបង្កើនការផ្លាស់ប្តូរនិងការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក និងជំរុញសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក
2024-06-11 17:51:24cri
Share with:

ថ្លែងក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសចិននៅថ្ងៃទី ១១ ខែមិថុនា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់ថា កាលពីថ្ងៃទី ៧ ខែមិថុនា មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៨ បានអនុម័តជាឯកច្ឆន្ទនូវសេកច្តីសម្រេចចិត្តអំពីការបង្កើត "ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌" ដែលលើកឡើងដោយប្រទេសចិន។

លោក Lin Jian បានថ្លែងថា សហគមន៍អន្តរជាតិគាំទ្រជាឯកច្ឆន្ទចំពោះការបង្កើត "ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌" ដែលបង្ហាញយ៉ាងពេញលេញថា គំនិតផ្តួចផ្តើមអរិយធម៌សកលស្របតាមតម្រូវការនៃយុគសម័យ ហើយគំនិតនិងផែនការរបស់ចិនកំពុងទទួលបានការយោគយល់ ការគាំទ្រនិងការឆ្លើយតបពីប្រទេសកាន់តែច្រើនឡើងៗ។ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយសហគមន៍អន្តរជាតិ ធ្វើកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីបង្កើនការផ្លាស់ប្តូរនិងការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក និងជំរុញសន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោក។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស