ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា ប្រទេសចិនដាស់តឿនដល់សហភាពអឺរ៉ុបឱ្យបញ្ចប់ការស៊ើបអង្កេតក្នុងពេលឆាប់ៗ ដើម្បីជៀសវាងការបំផ្លាញដល់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងសហភាពអឺរ៉ុប និងស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់និងខ្សែសង្វាក់ឧស្សាហកម្ម
2024-06-11 17:45:44cri
Share with:

    ថ្ងៃទី ១១   ខែមិថុនា  នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសចិន  មានអ្នកសារព័ត៌មានបានសួរសំណួរអំពីករណីដែលសហភាពអឺរ៉ុបធ្វើការស៊ើបអង្កេតអំពីការប្រឆាំងការផ្តល់ឧបត្ថម្ភកធនចំពោះរថយន្តអគ្គិសនីរបស់ចិន។

    លោក Lin Jian  អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ប្រទេសចិនបានបញ្ជាក់ពីជំហររបស់ខ្លួនជាច្រើនលើកហើយថា ការស៊ើបអង្កេតអំពីការប្រឆាំងការផ្តល់ឧបត្ថម្ភកធននេះគឺជាទង្វើគាំពានិយមខាងពាណិជ្ជកម្ម។នៅក្នុងដំណើរការស៊ើបអង្កេត  ភាគីសហភាពអឺរ៉ុបមានទង្វើជាច្រើនដែលមិនសមហេតុផលនិងមិនស្របតាមផ្លូវច្បាប់ ។ប្រទេសចិនដាស់តឿនដល់សហភាពអឺរ៉ុបឱ្យបញ្ចប់ការស៊ើបអង្កេតក្នុងពេលឆាប់ៗ ដើម្បីជៀសវាងការបំផ្លាញដល់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងសហភាពអឺរ៉ុប និងស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់និងខ្សែសង្វាក់ឧស្សាហកម្ម។ ប្រសិនបើភាគីសហភាពអឺរ៉ុបនៅតែទទូចបន្តធ្វើតាមតែទំនើងចិត្ត នោះប្រទេសចិននឹងចាត់នូវរាល់វិធានការចាំបាច់ទាំងអស់ដើម្បីគាំពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស