ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

យន្តហោះរបស់អនុប្រធានាធិបតីម៉ាឡាវីបានបាត់ការទាក់ទង
2024-06-11 11:56:56cri
Share with:


 

 តាមព័ត៌មានពីក្រុង Lilongweឱ្យដឹងថា៖ ការិយាល័យប្រធានាធិបតីនិងគណៈរដ្ឋមន្រ្តីនៃប្រទេសម៉ាឡាវីបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១០ខែមិថុនាថា យន្តហោះរបស់កងកម្លាំងការពារជាតិដែលបានដឹកលោក Saulos Klaus Chilima

អនុប្រធានាធិបតីម៉ាឡាវី បានបាត់ការទាក់ទងនៅព្រឹកថ្ងៃដដែលនោះ ក្រៅពីលោក Saulos Klaus Chilimaនៅមានមនុស្ស ៩ នាក់ទៀតស្ថិតនៅលើយន្តហោះ។

លោកLazarus Mccarthy Chakweraប្រធានាធិបតីម៉ាឡាវី បានបញ្ជាឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ធ្វើការរុករកនិងជួយសង្គ្រោះជាបន្ទាន់ និងស្វែងរកទីតាំងរបស់យន្តហោះ។

តាមការផ្សាយដំណឹងឱ្យដឹងថា លោក Saulos Klaus Chilima

គ្រោងទៅចូលរួមពិធីបុណ្យសពរបស់អតីតរដ្ឋមន្ត្រីយុត្តិធម៌ម៉ាឡាវី នៅថ្ងៃដដែលនោះ។

អ្នកបកប្រែ:马小青
ប្លុកពិសេស