ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនជួបពិភាក្សាការងារជាមួយលោក Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី
2024-06-11 12:59:57cri
Share with:

ថ្ងៃទី ១០ ខែមិថុនា តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាការងារជាមួយលោក Lavrov  រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនៅក្រុងNizhni Novgorod ប្រទេសរុស្ស៊ី ។

ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងរុស្ស៊ី គឺជាជម្រើសយុទ្ធសាស្ត្ររបស់ភាគីទាំងពីរដោយផ្អែកលើផលប្រយោជន៍ជាមូលដ្ឋានរៀងៗខ្លួន ដែលស្របតាមនិន្នាការអភិវឌ្ឍន៍ទូទៅរបស់ពិភពលោកនិងចរន្តនៃយុគសម័យ ហើយមិនសំដៅចំពោះភាគីទីបី និងមិនរងការរំខាននិងទប់ស្កាត់ពីកម្លាំងខាងក្រៅ ។ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយរុស្ស៊ី ដើម្បីរក្សាភាពនឹងធឹងជាយុទ្ធសាស្ត្រ ស្វែងរកសក្តានុពលនៃកិច្ចសហប្រតិបត្តិការ ឆ្លើយតបនឹងការរំខានពីកម្លាំងខាងក្រៅ ដើម្បីជំរុញឱ្យទំនាក់ទំនងទ្វេភាគីវិវឌ្ឍរីកចម្រើនទៅមុខប្រកបដោយស្ថិរភាពជាយូរអង្វែង ។

ជាការឆ្លើយតប លោក Lavrov បានថ្លែងថា រុស្ស៊ីមានឆន្ទៈធ្វើការជាមួយប្រទេសចិន ដើម្បីអនុវត្តតាមគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ បង្កើនការផ្លាស់ប្តូរជាន់ខ្ពស់ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ និងរួមគ្នារៀបចំឱ្យបានល្អនូវសកម្មភាពឆ្នាំវប្បធម៌រុស្ស៊ី-ចិន។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរមតិយោបល់បន្ថែមទៀតអំពីស្ថានការណ៍អន្តរជាតិនិងតំបន់ និងវិបត្តិអ៊ុយក្រែននាពេលបច្ចុប្បន្នផងដែរ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស