ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងប្រទេសចិនអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនានាក្នុងការប្រឆាំងភេរវកម្ម
2024-06-11 17:40:14cri
Share with:

លោក Geng Shuang តំណាងរងរបស់ប្រទេសចិនប្រចាំជាអចិន្រ្តៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងកាលពីថ្ងៃទី១០ខែមិថុនាថា ស្ថានការណ៍ប្រឆាំងភេរវកម្មអន្តរជាតិនាពេលបច្ចុប្បន្ននៅតែមានភាពតានតឹងដដែល ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិគួរបន្តប្រើប្រាស់ឱ្យបានល្អនូវយន្តការដាក់ទណ្ឌកម្មលេខ១២៦៧ជាបន្តបន្ទាប់ ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនានាក្នុងការប្រឆាំងភេរវកម្ម  ។

លោក Geng Shuang បានថ្លែងបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិធ្វើសេចក្តីសម្រេចចិត្តស្តីពីការប្រគល់សិទ្ធិពាក់ព័ន្ធនិងការពន្យារពេលសុពលភាពនៃគណៈកម្មាធិការ១២៦៧នៅថ្ងៃដដែលនោះថា ប្រទេសចិនបានបោះឆ្នោតគាំទ្រ សេចក្តីសម្រេចចិត្តនេះបានរំលឹកឡើងវិញនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពភេរវកម្ម និងទាមទារឱ្យប្រទេសនានាបន្តអនុវត្តវិធានការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹង ។

លោក Geng Shuang បានថ្លែងទៀតថា បច្ចុប្បន្ននេះ  ស្ថានការណ៍ប្រឆាំងភេរវកម្មអន្តរជាតិ នៅតែមានភាពតានតឹងដដែល។ ប្រទេសចិនថ្លែងអំណរគុណចំពោះការងាររបស់ក្រុមការងារត្រួតពិនិត្យនិងអ្នកសង្កេតការណ៍ រំពឹងទុកថាពួកគេនឹងបន្តបំពេញភារកិច្ចដោយយុត្តិធម៌ ដើម្បីគាំពារឱ្យបានល្អនូវកិត្យានុភាពនិងប្រសិទ្ធភាពនៃយន្តការដាក់ទណ្ឌកម្មលេខ១២៦៧៕

អ្នកបកប្រែ:李展精
ប្លុកពិសេស