ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកទី៥នៃគណៈកម្មាធិការជំរុញកំណែទម្រង់ឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយនៃមជ្ឈិមបក្សកុម្មុយនីស្តចិន
2024-06-11 20:08:53cri
Share with:

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តចិន ប្រធានរដ្ឋចិន ប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន និងជាប្រធានគណៈកម្មាធិការជំរុញកំណែទម្រង់ឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយនៃមជ្ឈិមបក្សកុម្មុយនីស្តចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកទី ៥ នៃគណៈកម្មាធិការជំរុញកំណែទម្រង់ឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយនៃមជ្ឈិមបក្សកុម្មុយនីស្តចិនកាលពីរសៀលថ្ងៃទី ១១ ខែមិថុនា។

ថ្លែងក្នុងកិច្ចប្រជុំ លោក Xi Jinping បានសង្កត់ធ្ងន់ថា ការធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធសហគ្រាសទំនើបដែលមានលក្ខណៈពិសេសចិន ត្រូវផ្តោតលើការដើរតួនាទីនៃឧត្តមភាពផ្នែករបបសង្គមនិយមដែលមានលក្ខណៈពិសេសចិន ពង្រឹងការដឹកនាំដោយបក្ស ធ្វើឱ្យអភិបាលកិច្ចសហគ្រាសមានសុក្រឹតភាព ជំរុញសហគ្រាសឱ្យបង្កើតប្រព័ន្ធសហគ្រាសទំនើបដ៏ពេញលេញ កសាងសហគ្រាសលំដាប់ពិភពលោកកាន់តែច្រើនថែមទៀត។ ដើម្បីរក្សាស្ថិរភាពផលិតកម្មស្បៀង និងធានាសន្តិសុខស្បៀង យើងត្រូវការពារនិងលើកទឹកចិត្តកសិករឱ្យធ្វើការដាំដុះដំណាំស្បៀង ហើយរដ្ឋបាលមូលដ្ឋានត្រូវផ្តោតលើការដាំដុះដំណាំស្បៀងយ៉ាងសកម្ម និងលើកកម្ពស់ភាពចំគោលដៅ និងប្រសិទ្ធភាពនៃគោលនយោបាយ។ ត្រូវប្រកាន់ខ្ជាប់នូវការជំរុញការច្នៃប្រឌិតតាមរយៈការបើកទូលាយ ធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធនិងយន្តការ បើកទូលាយផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងធ្វើកិច្ចខំប្រឹងប្រែងយ៉ាងសកម្មដើម្បីរួមបញ្ចូលជាមួយបណ្តាញច្នៃប្រឌិតសកល។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស