ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីបារាំងប្រកាសរំលាយសភា និងបោះឆ្នោតជ្រើសរើសសភាថ្មី
2024-06-10 15:33:25cri
Share with:

ដោយសារគណបក្សកាន់អំណាចរបស់ប្រទេសបារាំងទទួលអាត្រាគាំទ្រតិចខ្លាំងជាងគណបក្សស្តាំនិយមជ្រុលក្នុងការជ្រើសរើសសភាទ្វីបអឺរ៉ុបដែលបញ្ចប់នៅថ្ងៃទី៤ខែមិថុនាលោកម៉ាក្រុង ប្រធានាធិតីបារាំងបានប្រកាសរំលាយសភាបារាំងនាយប់ថ្ងៃទី៩ ហើយរៀបចំធ្វើការបោះឆ្នោតជ្រើសរើសភាថ្មី។


ការបោះឆ្នោតជ្រើសរើសសភាទ្វីបអឺរ៉ុបដែលធ្វើឡើង៥ឆ្នាំម្តងបានរៀបចំធ្វើឡើងចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៩ខែមិថុនាកន្លងទៅ សមាជិកសហភាពអឺរ៉ុបភាគច្រើន ក្នុងនោះរួមប្រទេសបារាំងផងបានចូលរួមការបោះឆ្នោតនាថ្ងៃទី៩ខែមិថុនា អ្នកបោះឆ្នោតបារាំងនឹងបោះឆ្នោតជ្រើសរើសសមាជិកសភាទ្វីបអឺរ៉ុបតំណាងឱ្យប្រទេសបារាំងចំនួន៨១រូប។យោងតាមលទ្ធផលស្ទង់ប្រជាមតិថ្មីបំផុតដែលប្រកាសដោយប្រព័ន្ធសារព័ត៌មានបារាំងជាច្រើនបានឱ្យដឹងថា សម្ព័ន្ធជាតិដែលជាគណបក្សស្តាំនិយមជ្រុលបារាំងទទួលបានសំឡេង៣១.៧%ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី១ក្នុងបណ្តាគណបក្សបារាំងទាំងអស់ គណបក្សRenewដែលជាគណបក្សកាន់អំណាចទទួលបានសន្លឹកឆ្នោត១៤.៩%ដែលជាប់ចំណាត់ថ្នាក់ទី២។


យប់ថ្ងៃដដែលលោកម៉ាក្រុងបានថ្លែងសុន្ទរកថាតាមទូរទស្សន៍ថា លទ្ធផលនៃការបោះឆ្នោតជ្រើសរើសសភាទ្វីបអឺរ៉ុប«មិនមែនលទ្ធផលល្អមួយចំពោះគណបក្សដែលគាំពារទ្វីបអឺរ៉ុបឡើយ»៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស