ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋ Wisconsin អាមេរិកកើតមានករណីផ្ទុះអាវុធ បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១០ នាក់រងរបួស
2024-06-10 14:46:59cri
Share with:

      ព្រឹកថ្ងៃទី ៩ ខែមិថុនាតាមម៉ោងក្នុងតំបន់ ទីក្រុង Madison រដ្ឋ Wisconsin អាមេរិកបានកើតមានករណីផ្ទុះអាវុធ  បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១០ នាក់រងរបួស។

     អធិការស្នងការដ្ឋាននគរបាលក្រុង Madison បានប្រាប់ឱ្យដឹងនៅសន្និសីទកាសែតថា  មានហេតុការណ៍ផ្ទុះអាវុធក្នុងពិធីជប់លៀងមួយលើដំបូលអគារខុនដូមួយ អ្នកដែលរងរបួសមានអាយុចន្លោះពី ១៤ ឆ្នាំដល់ ២៣ ឆ្នាំ ក្នុងនោះ ៩ នាក់បានរងរបួសដោយគ្រាប់កាំភ្លើង ១នាក់ទៀតរបួសដោយបំណែកកញ្ចក់ ប៉ុន្តែទាំងអស់មិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ។

     សមត្ថកិច្ចបញ្ជាក់ថា ករណីផ្ទុះអាវុធនេះជាករណីដែលរៀបចំទុកជាមុន គិតត្រឹមពេលនេះមិនទាន់ចាប់បានជនជាប់សង្ស័យនៅឡើយទេ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស