ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Modi ធ្វើសច្ចាប្រណិធានឡើងកាន់មុខតំណែងជានាយករដ្ឋមន្ត្រីឥណ្ឌា
2024-06-10 14:53:26cri
Share with:

     ថ្ងៃទី ៩ ខែមិថុនា លោក Modi នាយករដ្ឋមន្ត្រីឥណ្ឌាបានធ្វើសច្ចាប្រណិធានឡើងកាន់មុខតំណែង បានចាប់ផ្តើមអាណត្តិជានាយករដ្ឋមន្ត្រីឥណ្ឌាលើកទីបីរបស់លោក។

     ពិធីចូលកាន់មុខតំណែងបានធ្វើឡើងនៅទីស្តីការប្រធានាធិបតីឥណ្ឌាដែលស្ថិតនៅក្រុងញូវដេលីរដ្ឋធានីឥណ្ឌា។ ក្រោយពីលោក Modi បានធ្វើសច្ចាប្រណិធាន  រដ្ឋមន្ត្រីអាណត្តិថ្មីឥណ្ឌាក៏បានធ្វើសច្ចាប្រណិធានឡើងកាន់មុខតំណែងជាបន្តបន្ទាប់។

      តាមលទ្ធផលនៃការរាប់សន្លឹកឆ្នោតនៃការបោះឆ្នោតជ្រើសរើសសភាជាន់ទាបឥណ្ឌានីតិកាលទី១៨ ដែលប្រកាសដោយគណៈកម្មាធិការបោះឆ្នោតសកលឥណ្ឌាបានឱ្យដឹងថា  សម្ព័ន្ធប្រជាធិបតេយ្យជាតិឥណ្ឌា ដែលដឹកនាំដោយបក្សប្រជាជនឥណ្ឌាទទួលបានអាសនៈលើសពីពាក់កណ្តាល មានសិទ្ធិបង្កើតគណៈរដ្ឋមន្ត្រី ។ បន្ទាប់មក សម្ព័ន្ធនេះបានជ្រើសរើសលោក Modi ជាមេដឹកនាំសម្ព័ន្ធ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស