ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចាប់ពីខែមករាដល់ខែមេសា ប្រាក់ចំណូលអាជីវកម្មផ្នែកគ្រឿងទន់របស់ប្រទេសចិនឈានដល់៣.៨ទ្រីលានយាន់ប្រាក់ចិន
2024-06-10 15:53:36cri
Share with:

ទិន្នន័យដែលចេញផ្សាយដោយក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មានចិននាពេលថ្មីៗនេះបានបង្ហាញថា ចាប់ពីខែមករាដល់ខែមេសាឆ្នាំ២០២៤ ស្ថានភាពដំណើរការនៃផ្នែកគ្រឿងទន់និងឧស្សាហកម្មសេវាកម្មព័ត៌មានវិទ្យារបស់ប្រទេសចិនគឺមានស្ថិរភាព ប្រាក់ចំណូលអាជីវកម្មផ្នែកគ្រឿងទន់មានចំនួន៣.៨ទ្រីលានយាន់ប្រាក់ចិន កើនឡើង១១.៦%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។

នៅក្នុងចំណោមអាជីវកម្មផ្នែកគ្រឿងទន់ ប្រាក់ចំណូលនៃសេវាកម្មព័ត៌មានវិទ្យាបានកើនឡើងយ៉ាងឆាប់រហ័ស។ចាប់ពីខែមករាដល់ខែមេសា ប្រាក់ចំណូលនៃសេវាកម្មព័ត៌មានវិទ្យាមានចំនួន២.៤៩ទ្រីលានយាន់ប្រាក់ចិន កើនឡើង១៣.២%បើប្រៀធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។ក្នុងនោះ សេវាCloud Computingនិងសេវាកម្មផ្នែកទិន្នន័យធំបានមានប្រាក់ចំណូលសរុប៤១០ប៊ីលានយាន់ប្រាក់នចិន កើនឡើង១៤,៣%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស