ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Benny Gantz ប្រកាសដកខ្លួនចេញពីគណៈរដ្ឋមន្ត្រីអំឡុងពេលសង្គ្រាមរបស់អ៊ីស្រាអែល
2024-06-10 14:28:37cri
Share with:

      យប់ថ្ងៃទី ៩ ខែមិថុនា លោក Benny Gantz សមាជិកគណៈរដ្ឋមន្ត្រីអំឡុងពេលសង្គ្រាមរបស់អ៊ីស្រាអែលនិងជាមេដឹកនាំគណបក្សសាមគ្គីភាពជាតិដែលជាបក្សប្រឆាំងសំខាន់បានប្រកាសដកខ្លួនចេញពីគណៈរដ្ឋមន្ត្រីអំឡុងពេលសង្គ្រាមរបស់អ៊ីស្រាអែល ហើយអំពាវនាវឱ្យធ្វើការបោះឆ្នោតជ្រើសរើសរដ្ឋសភាមុនពេលកំណត់។

      លោក  Benny Gantz បានថ្លែងថា ទោះបីជាលោកដឹងថាលោកNetanyahuនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានដឹកនាំ”រដ្ឋាភិបាលដ៏អសមត្ថភាព”ក្តី ប៉ុន្តែគណៈបក្សរបស់លោកបានចូលរួមរដ្ឋាភិបាលបន្ទាន់ក្រោយពីកើតមានការប៉ះទង្គិចជុំថ្មីជាមួយប៉ាឡេស្ទីនដោយឈរលើផលប្រយោជន៍ជាតិ។ យ៉ាងណាមិញ លោក Netanyahu “កំពុងរារាំងមិនឱ្យអ៊ីស្រាអែលទទួលបានជោគជ័យពិតប្រាកដឡើយ”។

      លោកបន្តទៀតថា "ភាពជោគជ័យដ៏ពិតប្រាកដ”មានន័យថា បុគ្គលដែលត្រូវបានចាប់ខ្លួនរបស់អ៊ីស្រាអែលត្រូវបាន ដោះលែង អង្គការហាម៉ាសលែងជាអង្គការអភិបាលកិច្ចនៃតំបន់ហ្កាហ្សា ព្រមទាំងបង្កើតសម្ព័ន្ធក្នុងតំបន់មួយដែលសំដៅចំពោះអ៊ីរ៉ង់៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស