ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហគមន៍អន្តរជាតិអបអរសាទរយ៉ាងក្តៅគគុកចំពោះការដែលមហាសន្និបាតអង្គការសហប្រជាជាតិបង្កើតទិវាសន្ទនាអរិយធម៌អន្តរជាតិ
2024-06-09 14:41:54cri
Share with:

      ថ្ងៃទី ៧ ខែមិថុនាតាមម៉ោងក្នុងតំបន់ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៨ បានពិភាក្សានិងអនុម័តជាឯកច្ឆន្ទលើសេចក្តីសម្រេចចិត្តស្តីពីការបង្កើតទិវាសន្ទនាអរិយធម៌អន្តរជាតិដែលលើកឡើងដោយប្រទេសចិនហើយកំណត់យកថ្ងៃទី១០ខែមិថុនាជាទិវាសន្ទនាអរិយធម៌អន្តរជាតិ។ 

      ឥស្សរជនជាតិនិងអន្តរជាតិបាននាំគ្នាលើកឡើងថា ការបង្កើតទិវាសន្ទនាអរិយធម៌អន្តរជាតិគឺចំពេលណាស់ វានឹងដើរតួនាទីសំខាន់សម្រាប់ឱ្យអរិយធម៌ផ្សេងៗលុបចំបាតគំនិតលម្អៀងនិងបង្កើនការយល់ដឹងនិងជំនឿទុកចិត្តលើគ្នា។ គំនិតផ្តួចផ្តើមអរិយធម៌សកលដែលលើកឡើងដោយចិនត្រូវបានអនុវត្តជាក់ស្តែងឥតឈប់ឈរ ដែលបានបំពេញបន្ថែមថាមពលអរិយធម៌សម្រាប់សាមគ្គីភាព វឌ្ឍនភាពនិងវិបុលភាពរួមរបស់មនុស្សជាតិ ក៏ដូចជាបានផ្តល់កម្លាំងចលករមិនចេះរីងស្ងួតសម្រាប់ការសម្រេចបាននូវភាពរុងរឿងនិងវឌ្ឍនភាពរួមរបស់អរិយធម៌មនុស្សជាតិ។

      ឥស្សរជនដែលផ្តល់បទសម្ភាសន៍បានសម្គាល់ឃើញថា សេចក្តីសម្រេចចិត្តស្តិពីការបង្កើតទិវាសន្ទនាអរិយធម៌អន្តរជាតិបានស៊ីសង្វាក់គ្នាយ៉ាងស៊ីជម្រៅជាមួយនឹងបំណងប្រាថ្នារួមរបស់សហគមន៍អន្តរជាតិចំពោះការដែលអរិយធម៌ផ្សេងៗរួមរស់ដោយចុះសម្រុងគ្នានិងទទួលបានសមិទ្ធផលជាមួយគ្នា ការដែលមហាសន្និបាតអង្គការសហប្រជាជាតិពិភាក្សានិងអនុម័តជាឯកច្ឆន្ទលើសេចក្តីសម្រេចចិត្តនេះប្រកបដោយសារសំខាន់ណាស់។ ផែនការចិនត្រូវបានគេទទួលស្គាល់ជាទូទៅ ដែលបាននាំមកនូវថាមពលវិជ្ជមានដ៏សំខាន់សម្រាប់ការគាំពារសន្តិភាពសកលនិងជំរុញការអភិវឌ្ឍរួម៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស