ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ផ្លូវរថភ្លើងទូទាំងប្រទេសចិនចូលថ្ងៃមមាញឹកនៃបុណ្យសែននំចាំង
2024-06-09 15:20:52cri
Share with:

តាមអ្នកសារព័ត៌មានទទួលដំណឹងពីក្រុមហ៊ុនផ្លូវដែកជាតិចិនឱ្យដឹងថា ថ្ងៃទី៨ខែមិថុនា ផ្លូវរថភ្លើងទូទាំប្រទេសចិនឈានចូលថ្ងៃដឹកអ្នកធ្វើដំណើរដ៏មមាញឹកជាងគេដែលប្រហែលបានដឹកអ្នកធ្វើដំណើរ១៦លាន៩០ម៉ឺននាក់និងបានបន្ថែមរទេះភ្លើងដឹកភ្ញៀវចំនួន៨៥៦គ្រឿង។ថ្ងៃពី៧ខែមិថុនា ផ្លូវរថភ្លើងទូទាំងប្រទេសចិនបានដឹកអ្នកធ្វើដំណើរចំនួន១៤លាន៣៥ម៉ឺន៦ពាន់នាក់ផ្លូវរថភ្លើងធ្វើដំណើរការដោយមានសុវត្ថិភាពនឹងនរនិងមានសណ្តាប់ធ្នាប់។


សូមជម្រាបថា ដើម្បីឆ្លើយតបនឹងថ្ងៃដឹកអ្នកធ្វើដំណើរដ៏មមាញឹកជាងគេ ស្ថាប័នផ្លូវរថភ្លើងគ្រប់តំបន់ប្រទេសចិនបានចាត់ចែងយ៉ាងម៉ត់ចត់នូវកម្លាំងដឹកអ្នកធ្វើដំណើរក្នុងអំឡុងបុណ្យសែននំចាំង វិភាគតាមពិធីវិទ្យាសាស្ត្រនូវក្រិត្យក្រមនៃលំហូរអ្នកធ្វើដំណើរ បំផុសបំផលសកត្តនុបលដឹកជញ្ជួនយ៉ាងពេញលេញ ព្រមជាមួយគ្នានេះ ក៏បានបង្កើនកម្លាំងដើម្បីការពារដល់សុវត្ថភាពនៃការធ្វើដំណើរ និងការផ្តល់សេវាដល់អ្នកធ្វើដំណើរ ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីផ្តល់បទពិសោធន៍ធ្វើដំណើរដ៏ល្អប្រសើរជូនអ្នកធ្វើដំណើរ៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស