ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកដឹកនាំបារាំងនិងអាមេរិកអំពាវនាវឱ្យឈប់បាញ់គ្នាភ្លាមនៅតំបន់ហ្កាហ្សា
2024-06-09 14:39:25cri
Share with:

ថ្ងៃទី៨ ខែមិថុនា លោកMacronប្រធានាធិបតីបារាំងបានជួបសន្ទនាជាមួយលោកBidenប្រធានាធិបតីអាមេរិកដែលបំពេញទស្សនកិច្ចនៅបារាំងនៅក្រុងប៉ារីស រដ្ឋធានីបារាំង ភាគីទាំង២បានអំពាវនាវឱ្យឈប់បាញ់គ្នាភ្លាមនៅតំបន់ហ្កាហ្សា ដើម្បីចាប់ដំណើការការដោះស្រាយបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែលដោយវិធីនយោបាយ។

ថ្ងៃទី៦ ខែមិថុនា លោកBidenបានអញ្ជើញចូលរួមសកម្មភាពរំលឹកខួប៨០ឆ្នាំនៃការចុះចតនៅNormandyដែលប្រារព្ធធ្វើនៅខេត្តCalvadosប្រទេសបារាំង ហើយជួបសន្ទនាជាមួយលោកMacronនៅទីស្តីការបារាំងនាថ្ងៃទី៨ ខែមិថុនា។

នៅក្នុងសន្និសីទសារព័ត៌មានរួមបន្ទាប់ពីកិច្ចសន្ទនា លោកMacronបានលើកឡើងថា បារាំងគាំទ្រសំណ្នើថ្មីរបស់អាមេរិកស្តីពីដំណោះស្រាយការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល រំពឹងទុកថា អាចសម្រេចបាននូវការឈប់បាញ់គ្នាដោយភ្លាមនៅតំបន់ហ្កាហ្សា ហើយស្វែងរកវិធីសាស្ត្រដោះស្រាយតាមផ្លូវនយោបាយ ដើម្បីបង្កើតលក្ខខ័ណ្ឌសម្រាប់ការសម្រេចសន្តិភាពប្រកបដោយយុត្តធម៌និងយូរអង្វែង ព្រមទាំងដោះស្រាយក្តីកង្វល់ផ្នែកសុវត្ថភាពរបស់ប្រជាជនរបស់ប៉ាឡេស្ទីននិងអ៊ីស្រាអែល។

លោកBidenបានលើកឡើងថា អាមេរិកមិនអាចឈប់ធ្វើការងារទេ រហូតដល់អ្នកជាប់ឃុំទាំងអស់ត្រូវបានដោះលែង ហើយឈានដល់បទឈប់បាញ់៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស