ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រទេះភ្លើងថ្មីETS3ម៉ាឡេស៊ីដែលផលិតដោយប្រទេសចិនបានបញ្ចប់ការដំឡើង
2024-06-09 15:24:11cri
Share with:

រទេះភ្លើងថ្មីETS3ម៉ាឡេស៊ីដែលសិក្សាស្រាវជ្រាវនិងផលិតដោយក្រុមហ៊ុនCRRCប្រទេសចិនបានបញ្ចប់ការដំឡើងនៅក្រុងZhuzhouខេត្តHunanនាថ្ងៃទី៧ខែមិថុនាឆ្នាំ២០២៤។នេះគឺជារទេះភ្លើងធុនថ្មីជំនាន់ទី៣ ដែលផលិតពិសេសឱ្យប្រទេសម៉ាឡេស៊ីបន្ទាប់ពីETS និងETS2 នឹងត្រូវប្រើប្រាស់សម្រាប់ខ្សែផ្លូវដែកតាមឆ្នេរសមុទ្ររបស់ប្រទេសម៉ាឡេស៊ីដែលមានប្រវែលសរុប៩៥០គីឡូម៉ែត្រ។


លោក Ren Zewen វិស្វករនៃក្រុមហ៊ុនរថភ្លើងដើរដោយថាមពលអគ្គិសនីZhuzhouនៃក្រុមហ៊ុនCRRCប្រទេសចិនបានថ្លែងថា បើប្រៀបធៀបជាមួយរថភ្លើងជំនាន់មុន រទេះភ្លើងដែលទើបបញ្ចប់ដំឡើងលើកនេះ មានកម្លាំងម៉ាស៊ីនកាន់តែខ្លាំង ចំណុះអាគុយកាន់តែធំ កម្លាំងបញ្ឆេះកើនឡើង២៤.៥% ល្បឿនបញ្ឆេះលឿនជាង១៤.២% ដែលបំពេញបាននូវតម្រូវការធ្វើដំណើរដែលបញ្ឆេះយ៉ាងលឿននិងចុះចតយ៉ាងលឿន។ក្នុងគ្រាអាសន្ន រទេះភ្លើងនេះនៅអាចបន្តផ្តល់ខ្យល់ចេញចូលទូរទេះនិងផ្គត់ផ្គង់ឱ្យគ្រឿងបរិខារឆ្លើយតបបន្ទាន់ដំណើរការរយៈពេល២ម៉ោង។


ចំពោះការប្រើប្រាស់ប្រកបដោយផាសុកភាពវិញ ទូរទេះថ្នាក់Businessបានបំពាក់ដោយកាប៊ិនដាក់វ៉ាលីដ៏បិទជិត ប្រព័ន្ធវិដេអូ សេវាwifi បញ្ជាទិញម្ហូបរហ័ស ទូទាត់តាមអនឡាញជាដើម៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស