ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វេទិកាសេវាកម្មទិន្នន័យធំខាងសមុទ្រជាតិទីមួយរបស់ចិនត្រូវបានដាក់ចេញ
2024-06-09 14:41:10cri
Share with:

     នៅក្នុងសកម្មភាពសំខាន់នៃទិវាសមុទ្រពិភពលោកនិងជាទិវាឃោសនាសមុទ្រជាតិដែលរៀបចំនៅក្រុង Xiamen ខេត្ត Fujian ប្រទេសចិន វេទិកាសេវាកម្មទិន្នន័យធំខាងសមុទ្រជាតិទីមួយរបស់ចិន (Ocean  Cloud) និង«បញ្ជីចែករំលែកនិងបើកទូលាយទិន្នន័យសមុទ្រ»ជើងទីមួយត្រូវបានដាក់ចេញចំពោះសង្គមទាំងមូល។

      លោក Wang Hua ប្រធាននាយកដ្ឋានផ្តល់សញ្ញាព្រមាននិងឃ្លាំមើលសមុទ្រនៃក្រសួងធនធានធម្មជាតិចិនបានឱ្យដឹងថា Ocean Cloud ជាវេទិកាសេវាកម្មអនឡាញខាងទិន្នន័យសមុទ្រនិងផលិតផលព័ត៌មានថ្នាក់ជាតិដែលមានមុខងារប្រមូលទិន្នន័យបណ្តាញឃ្លាំមើលសមុទ្របែប 3D ទូទាំងពិភពលោករបស់ជាតិ ផ្លាស់ប្តូរព័ត៌មានសមុទ្រនៃបណ្តាស្ថាប័នពាក់ព័ន្ធសមុទ្រ ផ្តល់សេវាកម្មខាងផលិតផលទិន្ន័យផលប្រយោជន៍សាធារណៈ និងកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរខាងព័ត៌មានសមុទ្រអន្តរជាតិជាដើម។ ការដាក់ចេញនៃ Ocean Cloud នឹងពង្រីកថែមទៀតនូវប្រសិទ្ធភាពនៃការធានានិងពង្រឹងអំណាចនៃធាតុទិន្នន័យសមុទ្រ ពង្រឹងសេវាកម្មរួមបញ្ចូលនៃទិន្នន័យសមុទ្រ បង្រួបបង្រួមស្តង់ដារខាងបច្ចេកវិទ្យានៃការចែករំលែកទិន្ន័យសមុទ្រ ក៏ដូចជាលើកកម្ពស់គុណភាពនៃការប្រើប្រាស់ផលិតផលទិន្នន័យសមុទ្រ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស