ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការពារជាតិចិនដាស់តឿនអាមេរិកឱ្យលុបចោលផែនការលក់អាវុធដល់កោះ តៃវ៉ាន់ ​កងទ័ពរំដោះប្រជាជនចិនបន្តបង្កើនលំហាត់ហ្វឹកហ្វឺនដើម្បីត្រៀមប្រយុទ្ធ
2024-06-08 17:06:01cri
Share with:

លោកZ hang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិចិនបានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានស្តីពីការដែលអាមេរិកលក់អាវុធឱ្យកោះតៃវ៉ាន់ថា ការដែលអាមេរិកលក់អាវុធទៅឱ្យតំបន់តៃវ៉ាន់ប្រទេសចិន គឺបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយនិងសេចក្តីថ្លែងការណ៍រួមទាំង៣រវាងចិននិងអាមេរិក ពិសេសគឺល្មើសនឹងការកំណត់នៃសេចក្តីថ្លែងការណ៍ដែលចុះនៅថ្ងៃទី១៧ខែសីហា បំផ្លិបំផ្លាញយ៉ាងខ្លាំងក្លាដល់ប្រជាធិបតេយ្យនិងផលប្រយោជន៍សន្តិសុខរបស់ប្រទេសចិន បំផ្លិបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ប្រទេសចិនមិនពេញចិត្តយ៉ាខ្លាំងនិងប្រឆាំងយ៉ាងដាច់ខាតចំពោះករណីនេះ ហើយបានលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ទៅកាន់អាមេរិករួចហើយ។


បញ្ហាតៃវ៉ាន់គឺជាខ្សែបន្ទាប់ក្រហមមួយដែលមិនអាចផ្លោះរំលងបានសម្រាប់ទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិក។ ភាគីអាមេរិកផ្តល់ការគាំទ្រដល់ពួកអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យញុះញង់ឱ្យសភាពការណ៍ក្នុងច្រកសមុទ្រតៃវ៉ាន់មានភាពានតឹងជំរុញ ឱ្យតៃវ៉ាន់ធ្លាក់ចុះសភាការណ៍គ្រោះថ្នាក់ជាបណើ្តរៗ នៅទីបំផុតក៏នឹងប៉ះពាល់ដល់ខ្លួនឯង។ភាគីចិនដាស់តឿនឱ្យអាមេរិកគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ចិនតែមួយនិងការកំណត់នៃសេចក្តីថ្លែងការរួទាំង៣នៃប្រទេសចិននិងអាមេរិក ប្រញាប់លុបចោលនូវផែនការលក់អាវុឱ្យកោះតៃវ៉ាន់ ឈប់ធ្វើសកម្មភាពតាមទម្រង់ណាមួយ ដើម្បីជួយដល់កោះតៃវ៉ាន់ ចាត់សកម្មភាពជាក់ស្តែងដើម្បីគាំពារដល់សភាពការណ៍នៃទំនាក់ទំនងរវាងកងទ័ពចិននិងអាមេរិក។កងទ័ពរំដោះប្រជាជនចិនកំពុងបន្តបង្កើនលំហាត់ហ្វឹកហ្វឺនដើម្បីត្រៀមធ្វើប្រយុទ្ធការពារយ៉ាងដាច់ខាតនូវប្រជាធិបតេយ្យជាតិនិងបូរណភាពទឹកដី៕



អ្នកបកប្រែ:张艳萍
ប្លុកពិសេស