ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាតអង្គការសហប្រជាជាតិអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការបង្កើតទិវាសន្ទនាអរិយធម៌អន្តរជាតិដែលលើកឡើងដោយចិន
2024-06-08 15:19:56cri
Share with:

   

      ថ្ងៃទី ៧ ខែមិថុនាតាមម៉ោងក្នុងតំបន់ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៨ បានពិភាក្សានិងអនុម័តជាឯកច្ឆន្ទលើសេចក្តីសម្រេចចិត្តស្តីពីការបង្កើតទិវាសន្ទនាអរិយធម៌អន្តរជាតិដែលលើកឡើងដោយប្រទេសចិន។

      សេចក្តីសម្រេចចិត្តបានបញ្ជាក់ថា រាល់អរិយធម៌សុទ្ធតែជាទ្រព្យសម្បត្តិរួមរបស់មនុស្សជាតិ ផ្តួចផ្តើមចេញពីការគោរពដល់ភាពចម្រុះនៃអរិយធម៌ បង្ហាញពីតួនាទីដ៏សំខាន់នៃកិច្ចសន្ទនាផ្នែកអរិយធម៌ចំពោះការគាំពារសន្តិភាពពិភពលោក ជំរុញការអភិវឌ្ឍរួម បង្កើនសុខុមាលភាពមនុស្សជាតិ និងសម្រេចការរីកចំរើនជាមួយគ្នា ក៏ដូចជាផ្តួចផ្តើមឱ្យមានការសន្ទនាដោយសមភាពនិងការគោរពដល់គ្នារវាងអរិយធម៌ផ្សេងៗ ដែលបានបង្ហាញដោយពេញលេញពីសារៈស្នូលនៃគំនិតផ្តួចផ្តើមអរិយធម៌ សកលដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping ហើយសម្រេចយកថ្ងៃទី ១០ខែមិថុនាជាទិវាសន្ទនាអរិយធម៌អន្តរជាតិ។

      លោក Fu Cong តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានលើកឡើងនៅពេលធ្វើបទបង្ហាញ ពីសេចក្តីព្រាងច្បាប់នៃសេចក្តីសម្រេចចិត្តនេះថា បច្ចុប្បន្ន វិបត្តិនិងបញ្ហាប្រឈមជាច្រើនកើតមានផ្ទួនគ្នា ពិភពលោកបានឈានចូលដំណាក់កាលថ្មីនៃភាពរង្គោះរង្គើនិងកំណែទម្រង់ សង្គមមនុស្សជាតិបានដើរដល់ផ្លូវបំបែកនៃប្រវត្តិសាស្រ្តជាថ្មីម្តងទៀត។ ក្នុងបរិបទនេះ ភាគីចិនផ្តួចផ្តើមឱ្យមហាសន្និបាតអ.ស.ប.បង្កើតទិវាសន្ទនាអរិយធម៌អន្តរជាតិ ក្នុងគោលបំណងពង្រីកតួនាទីសំខាន់នៃកិច្ចសន្ទនាផ្នែកអរិយធម៌ ដើម្បីលុបបំបាត់ការរើសអើងនិងគំនិតលម្អៀង បង្កើនជំនឿទុកចិត្តលើគ្នា ជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ក៏ដូចជាបង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ដើម្បីបំពេញបន្ថែមថាមពលវិជ្ជមានសម្រាប់ឱ្យមនុស្សជាតិរួមសាមគ្គីគ្នាឆ្លើយតបនឹងបញ្ហាប្រឈមរួម។ ប្រការនេះបានបង្ហាញពីការគាំទ្ររបស់ចិនចំពោះពហុភាគីនិយមនិងការងាររបស់អ.ស.ប. និងបង្ហាញពីទំនួលខុសត្រូវរបស់ចិនក្នុងឋានៈជាមហាអំណាចក្នុងនិម្មាបនិកម្មបម្រែបម្រួលមួយសតវត្សរ៍៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស