ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា ​តើគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»យ៉ាងណានោះ​គឺប្រជាជនក្នុងបណ្តាប្រទេសដែលរួមគ្នាកសាងមានសិទ្ធិបញ្ចេញមតិជាងគេ
2024-06-08 17:08:37cri
Share with:

ថ្ងៃទី៧ខែមិថុនាឆ្នាំ២០២៤ លោកស្រីMao Ningអ្នកនាំពាក្យក្រសួងការបរទេសចិនធ្វើជាអធិបតីក្នុងសន្និសីទកាសែតប្រចាំ។មានអ្នកសារព័ត៌មានបានលើកឡើងថា សំដៅចំពោះពាក្យសម្តីរបស់លោកចូ បៃដិប្រធានាធិបតីអាមេរិកដែលពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»ក្នុងពេលផ្តល់បទសម្ភាសន៍នាពេលថ្មីៗនេះ តើភាគីចិនមានការវាយតម្លៃយ៉ាងដូចម្តេចចំពោះករណីនេះ?


លោកស្រីបានថ្លែងថា គំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»យ៉ាងណាដែរនោះគឺប្រជាជនក្នុងបណ្តាប្រទេសដែលចូលរួមកសាងមានសិទ្ធិបញ្ចេញមតិជាងគេ។ក្នុងអំឡុងពេល១០ឆ្នាំដែលគំនិតផ្តួផ្តើម«ខ្សែក្រវាត់និងផ្លូវ»ត្រូវលើកឡើងដោយប្រទេសចិន ហើយបានចុះលេត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការស្តីពីការរួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ»ជាង២០០ច្បាប់ជាមួយប្រទេសជាង១៥០និងអង្គការអន្តរជាតិជាង៣០អង្គការ។ការរួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ»បានក្លាយទៅជាវេទិកាសហការអន្តរជាតិមួយដែលមានក្របខណ្ឌធំទូលាយជាងគេ និងទ្រង់ទ្រាយធំជាងគេលើពិភពលោកបាននាំមកនូវផលប្រយោជន៍ដ៏ពិតប្រាកដជូនចំពោះប្រជាជននៃបណ្តាប្រទេសដែលចូលរួមកសាងនិងបានទទួលការស្វាគមន៍ជាទូទៅពីសហគមន៍អន្តរជាតិ។


ទ្វីបអាហ្វ្រិកគឺជាតំបន់មួយក្នុងចំណោមប្រទេសដែលចូលរួមកសាង«ខ្សែក្រវាត់និងផ្លូវ»យ៉ាងសកម្ម។ដោយសារមាន«ខ្សែក្រវាត់និងផ្លូវ»ប្រទេសអាហ្វ្រីកជាច្រើនបានមានផ្លូវល្បឿនលឿនទីមួយ ស្ពានឆ្លងសមុទ្រទីមួយនិងតំបន់ឧស្សាហកម្មទីមួយ តំបន់ដីគោកអាហ្វ្រិកមានមជ្ឈមណ្ឌលគ្រប់គ្រងជម្ងឺឆ្លងទីមួយដែលមានហេដ្ឋារចនាសម្ព័ន្ធពេញលេញ និងផ្តល់សេវាគ្របដណ្តប់អាហ្វ្រិកដែលបានធ្វើឱ្យទ្វីបអាហ្វ្រិកប្រែប្រួលមុខមាត់យ៉ាងខ្លាំងក្លា។យើងសង្ឃឹមថា អាមេរិកនឹងប្រើប្រាស់ថាវិកាដ៏ពិតប្រាកដ ដើម្បីធ្វើការងារដ៏ជាក់ស្តែងសម្រាប់ការអភិវឌ្ឍទ្វីបអាហ្វ្រិក៕





អ្នកបកប្រែ:张艳萍
ប្លុកពិសេស