ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋបាលឆ្មាំសមុទ្រចិនឆ្លើយតបនឹងករណីដែលជប៉ុនឃោសនាបំប៉ោងពីការធ្វើនាវាចរណ៍យាមល្បាតដើម្បីគាំពារសិទ្ធិរបស់ចិននៅកោះ Diaoyu ថា នឹងបំផ្លាញចោលរាល់កលល្បិចរំលោភសិទ្ធិនិងបង្ករឿងទាំងអស់
2024-06-08 17:01:51cri
Share with:

     ពេលថ្មីៗនេះ លោក Gan Yu អ្នកនាំពាក្យរដ្ឋបាលឆ្មាំសមុទ្រចិនបានលើកឡើងថា ថ្ងៃទី ៧ ខែមិថុនា ក្បួននាវានៃឆ្មាំសមុទ្រចិនលេខ ២៥០១ បានធ្វើសកម្មភាពយាមល្បាត ដើម្បីគាំពារសិទ្ធិស្របតាមច្បាប់ក្នុងលំហដែនសមុទ្រកោះ  Diaoyu របស់ចិន។ នេះគឺជាសកម្មភាពប្រចាំរបស់ចិនដើម្បីគាំពារអធិបតេយ្យភាព សន្តិសុខនិងសិទ្ធិនិងផលប្រយោជន៍សមុទ្ររបស់ចិន និងជាវិធានការចាំបាច់សម្រាប់ចិនគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ និងតបតចំពោះសកម្មភាពអវិជ្ជមានមួយចំនួនរបស់ភាគីជប៉ុនក្នុងមួយរយៈពេលកន្លងទៅ។ កោះ Diaoyu និងកោះក្រោមឱវាទជាទឹកដីដែលមានស្រាប់របស់ចិន យើងដាស់តឿនភាគីជប៉ុនឱ្យប្រុងប្រយ័ត្នលើពាក្យសម្តីនិងសកម្មភាព ពិចារណាពីកំហុសរបស់ខ្លួន និងបញ្ឈប់ការបង្កហេតុ។ កងឆ្មាំសមុទ្រចិននឹងបង្កើនកម្លាំងយាមល្បាតក្នុងលំហសមុទ្រដែលគ្រប់គ្រងដោយប្រទេសចិនតាមផ្លូវច្បាប់ ហើយបំផ្លាញចោលនូវរាល់កលល្បិចទាំងអស់ដែលរំលោភសិទ្ធិនិងបង្ករឿងហេតុ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស