ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ភាគីហ្វីលីពីនមិនអាចប៉ុនប៉ងកាន់កាប់ថ្មប៉ប្រះទឹកRen’aiជាស្ថាពរបានឡើយ
2024-06-08 15:47:13cri
Share with:

ថ្ងៃទី៧ ខែមិថុនា លោកស្រីMaoNingបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មាន។

មានអ្នកសារព័ត៌មានបានសួរថា ឆ្មាំសមុទ្រហ្វីលីពីនចោទប្រកាន់ប្រទេសចិនថា ឆ្មាំសមុទ្រចិនបានរារាំងបុគ្គលិកកងកម្លាំងប្រដាប់អាវុធហ្វីលីពីនដែលមានជំងឺម្នាក់ជម្លៀសចេញពីថ្មប៉ប្រះទឹកRen’ai។តើភាគីចិនមានការឆ្លើយតបយ៉ាងម៉េចចំពោះករណីនេះ?

    លោកស្រីMaoNingបានលើកឡើងថា គោលជំហរបស់ប្រទេសចិនលើបញ្ហាថ្មប៉ប្រះទឹកRen’aiគឺច្បាស់លាស់។ប្រសិនបើភាគីហ្វីលីពីនរាយការណ៍ចំពោះភាគីចិនជាមុន យើងអាចអនុញ្ញាតឱ្យភាគីហ្វីលីពីនដឹកជញ្ជូនសម្ភារៈជីវភាពចាំបាច់ទៅកាន់នាវាចម្បាំងដែល“សំចតចោល” នោះ ព្រមនិងជម្លៀសបុគ្គលិកពាក់ព័ន្ធ។ប៉ុន្តែ ភាគីហ្វីលីពីនមិនអាចយករឿងនេះធ្វើជាលេស ដើម្បីដឹកជញ្ជូនសម្ភារៈសាងសង់ទៅកាន់នាវាចម្បាំង ដែល“សំចតចោល”  ហើយប៉ុនប៉ុងកាន់កាប់ថ្មប៉ប្រះទឹកRen’aiជារៀងរហូតនោះឡើយ៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស