ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អេស្ប៉ាញប្រកាសចូលរួមក្រុមប្រទេសដែលប្តឹងអ៊ីស្រាអែលអំពីបទឧក្រិដ្ឋប្រល័យពូជសាសន៍
2024-06-07 15:13:23cri
Share with:

ថ្ងៃទី៦ខែមិថុនាឆ្នាំ២០២៤ លោក Jose Manuel Albares Bueno រដ្ឋមន្រ្តីការបរទេសអេស្ប៉ាញបានប្រកាសនៅទីក្រុងម៉ាឌ្រីដថា ប្រទេសអេស្ប៉ាញបានចូលរួមជាមួយប្រទេសអាហ្វ្រិកខាងត្បូង ដើម្បីប្តឹងអ៊ីស្រាអែលដល់តុលាការអន្តរជាតិនៃអង្គការសហប្រជាជាតិអំពីបទឧក្រិដ្ឋប្រល័យពូជសាសន៍នៅក្នុងតំបន់ហ្កាហ្សា។ការដែលអេស្ប៉ាញធ្វើការសម្រេចចិត្តដូចនេះគឺមានគោលបំណងចង់បញ្ចប់សង្រ្គាម ហើយជំរុញការអនុវត្ត«ដំណោះស្រាយរដ្ឋពីរ»នៅទីទីបំផុត។


សូមជម្រាបថា ខែធ្នូឆ្នាំ២០២៣ ប្រទេសអាហ្វ្រិកខាងត្បូងបានប្តឹងអ៊ីស្រាអែលទៅតុលាការអន្តរជាតិអំពីបទឧក្រិដ្ឋប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សា។បន្ទាប់ពីនោះមក មានប្រទេសជាច្រើន ដូចជាប្រទេសស៊ីលីជាដើមបានប្រកាសចូលរួមប្តឹងអ៊ីស្រាអែល៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស