ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនឆ្លើយតបនឹងករណីដែលសហរដ្ឋអាមេរិកប្រើវិធានការរើសអើងចំពោះរថយន្តអគ្គិសនីរបស់ចិន
2024-06-07 14:35:48cri
Share with:

សំដៅចំពោះករណីដែលសហរដ្ឋអាមេរិកបានប្រើវិធានការរើសអើងចំពោះរថយន្តអគ្គិសនីរបស់ចិន លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី៦ខែមិថុនាថា អ្វីដែលការគាំពារនិយមបានការពារនោះគឺភាពអន់ថយ ហើយនឹងត្រូវបាត់បង់អនាគត ។ ភាគីចិនដាស់តឿនភាគីអាមេរិកឱ្យគោរពតាមគោលការណ៍ទីផ្សារនិងច្បាប់ពាណិជ្ជកម្មអន្តរជាតិ ដើម្បីបង្កបរិយាកាសប្រកួតប្រជែងដោយយុត្តិធម៌សម្រាប់សហគ្រាសនៃប្រទេសនានា ។ ភាគីចិននឹងគាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួនយ៉ាងមុតមាំ ។

លោកស្រីបានថ្លែងថា ផលិតផលថាមពលស្អាតរបស់ចិនទទួលបានប្រជាប្រិយភាពខ្លាំងក្នុងទីផ្សារអន្តរជាតិ បើនិយាយពីឫសគល់គឺជាការតស៊ូព្យាយាមរបស់សហគ្រាសនៅចិន ។ នៅឆ្នាំ២០២៣ ចិននាំចេញរថយន្តអគ្គិសនីទៅកាន់អាមេរិកត្រឹមតែ១ម៉ឺន៦ពាន់គ្រឿងប៉ុណ្ណោះ ហេតុអ្វីបានជានិយាយថា ហូរចូលទីផ្សារអាមេរិកយ៉ាងភ្លូកទឹកភ្លូកដី? សហរដ្ឋអាមេរិកជាប្រទេសដែលផ្តល់ឧបត្ថម្ភកធនខាងឧស្សាហកម្មយ៉ាងច្រើន ប៉ុន្មានឆ្នាំចុងក្រោយនេះ អាមេរិកបានដាក់ចេញសេចក្តីព្រាងច្បាប់ជាបន្តបន្ទាប់ ដែលអនុម័តលើការផ្តល់ឧបត្ថម្ភកធនដោយផ្ទាល់និងដោយប្រយោលចំនួន១សែនលានដុល្លារអាមេរិក ដែលជាការជ្រៀតជ្រែកដោយផ្ទាល់ចំពោះការបែងចែកធនធានទីផ្សារ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស