ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កម្មវិធីសំឡេងទីតាំងបេតិកភណ្ឌ” ដើរកម្សាន្តនៅយូនណាន ទៅទស្សនានៅអង្គរ”នៃប្រទេសចិន (ខេត្តយូនណាន)-ព្រះរាជាណាចក្រកម្ពុជាបើកសម្ពោធជាផ្លូវការនៅទីក្រុងគុនមីងខេត្តយូនណាន
2024-06-07 22:19:20cri
Share with:

នៅថ្ងៃទី ៧ ខែមិថុនា កម្មវិធីសំឡេងទីតាំងបេតិកភណ្ឌ” ដើរកម្សាន្តនៅយូនណានទៅទស្សនានៅអង្គរ”នៃប្រទេសចិន (ខេត្តយូនណាន)-ព្រះរាជាណាចក្រកម្ពុជាបានបើកសម្ពោធជាផ្លូវការនៅទីក្រុងគុនមីងខេត្តយូនណាន ។ តំណាងចំនួនជាងមួយរយរូបដែលមកពីស្ថាប័នផ្សព្វផ្សាយ ទេសចរណ៍វប្បធម៌ ការទូត និងកិច្ចការបរទេសជាដើមនៃប្រទេសទាំងពីរចិននិងកម្ពុជា បានជួបជុំគ្នាដើម្បីធ្វើជាសាក្សីនូវសកម្មភាពនិងសមិទ្ធផលថ្មីលើវិស័យការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងវប្បធម៌រវាងប្រទេសចិននិងកម្ពុជា ។

នៅក្នុងពិធីបើកសម្ពោធ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ក្រសួងព័ត៌មាននៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើកិច្ចសហប្រតិបត្តិការជាច្រើនជាមួយប្រព័ន្ធផ្សព្វផ្សាយនៃរដ្ឋាភិបាលចិន  ឆ្នាំ២០២៤គឺជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន កម្ពុជាជាប្រទេសដែលមានអរិយធម៌ដ៏ចំណាស់នៅតំបន់អាស៊ីអាគ្នេយ៍ និងសម្បូណ៌ដោយសម្បត្តិវប្បធម៌ ប្រពៃណីទំនៀមទម្លាប់។កម្ពុជាសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការខិតខំប្រឹងប្រែងរបស់មិត្តចិនក្នុងការគាំទ្រដល់ការការពារនិងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។ក្នុងនាមជាស្ថាប័នព័ត៌មាន យើងខ្ញុំមានការទទួលខុសត្រូវក្នុងការផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនទៅកាន់ពិភពលោក តាមរយៈវេទិកាប្រព័ន្ធផ្សព្វផ្សាយចម្រុះទាំងបុរាណនិងទំនើប និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្ហាញនូវភាពទាក់ទាញដ៏ពិសេស និងប្រកបដោយសក្តានុពលនៃបេតិកភណ្ឌពិភពលោកនៅកម្ពុជា និងខេត្តយូណានប្រទេសចិន និងសមិទ្ធផលដែលទទួលបានពីកិច្ចសហប្រតិបត្តិការរវាងភាគីកម្ពុជា-ចិន ក្នុងការជំរុញការអភិវឌ្ឍវិស័យ ទេសចរណ៍ និងវប្បធម៌ ដើម្បីទាក់ទាញការចាប់អារម្មណ៍និងការគាំទ្រ សំដៅពង្រឹងការការពារនិងអភិរក្សបេតិកភណ្ឌរួមរបស់មនុស្សជាតិ។ 

    បន្ទាប់ពីពិធីបើកសម្ពោធ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាបានផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌មានថា វិទ្យុមិត្តភាពកម្ពុជាចិន គឺជាវិទ្យុដ៏សំខាន់មួយដែលបានផ្សព្វផ្សាយទំនាក់ទំនងរវាងប្រជាជននិងប្រជាជនរវាងចិននិងកម្ពុជា និងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយវប្បធម៌ប្រពៃណីដ៏ល្អប្រសើររបស់ចិននិងកម្ពុជា ។ ខ្ញុំបានស្តាប់និងមើលកម្មវិធីដែលផលិតដោយវិទ្យុមិត្តភាពកម្ពុជាចិន ហើយបានស្វែងយល់អំពីពិធីបុណ្យសែនព្រះខែ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិននិងបុណ្យចូលឆ្នាំខ្មែរជាដើម ។ ខ្ញុំលើកទឹកចិត្តឱ្យវិទ្យុមិត្តភាពកម្ពុជាចិនបន្តផលិតកម្មវិធីដែលជំរុញការផ្លាស់ប្តូរមិត្តភាពរវាងប្រទេសទាំងពីរ 

នារសៀលថ្ងៃដដែល កម្មវិធីផ្សព្វផ្សាយផ្លូវទេសចរណ៍បេតិកភណ្ឌពិភពលោកនិងកិច្ចសន្ទនាប្រធាននិពន្ធនៃប្រព័ន្ធសារព័ត៌មានចិននិងកម្ពុជាក៏ត្រូវបានប្រារព្ធឡើងផងដែរ ។ នៅក្នុងកិច្ចសន្ទនានេះ អ្នកទទួលខុសត្រូវនៃប្រព័ន្ធសារព័ត៌មានសំខាន់ៗ និងអ្នកជំនាញជើងចាស់នៃប្រទេសទាំងពីរបានចែករំលែកការយល់ដឹងនិងស្វែងយល់ពីតួនាទីថ្មី និងបេសកកម្មថ្មីរបស់ប្រព័ន្ធសារព័ត៌មានក្នុងការកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជាក្នុងយុគសម័យថ្មី ៕

 

 

 

អ្នកបកប្រែ:王幸
ប្លុកពិសេស