ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិននិយាយអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកអវកាស
2024-06-07 10:33:04cri
Share with:

ថ្ងៃទី៦ ខែមិថុនា លោកស្រីMaoNingអ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា យានអវកាសChang'e-6សម្រេចបាននូវការប្រមូលយកសំណាកនៅផ្ទៃខាងក្រោយភពព្រះចន្ទជាលើកដំបូងលើពិភពលោកនិងហោះឡើង នេះជាការបោះជំហានជាប្រវត្តិសាស្ត្រដែលមនុស្សជាតិប្រើប្រាស់អវកាសដោយសន្តិភាព។ប្រទេសជាច្រើនលើពិភពលោកបានយកចិត្តទុកដាក់ខ្ពស់និងវាយតម្លៃយ៉ាងវិជ្ជមានចំពោះបេសកកម្មនេះ ភាគីចិនសូមថ្លែងអំណរគុណចំពោះរឿងនេះ។

ទាក់ទិននឹងកិច្ចសហប្រតិបត្តិការផ្នែកអវកាសរវាងប្រទេសចិននិងអាមេរិក លោកស្រីMaoNingបានលើកឡើងថា ភាគីចិនប្រកាន់អាកប្បកិរិយាបើកចំហជានិច្ចចំពោះការផ្លាស់ប្តូរនិងសហប្រតិបត្តិការផ្នែកអវកាសរវាងប្រទេសចិននិងអាមេរិក។ប្រសិនបើភាគីអាមេរិកពិជាសង្ឃឹមនូវជំរុញការផ្លាស់ប្តូរនិងសហប្រតិបត្តិការផ្នែកអវកាសរវាងប្រទេសចិននិងអាមេរិក នោះត្រូវមានចាត់វិធានាការប្រាកដប្រជា ដើម្បីលុបបំបាត់ឧបសគ្គពាក់ព័ន្ធ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស