ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Philemon Yang អតីតនាយករដ្ឋមន្ត្រីកាម៉េរុនជាប់ឆ្នោតជាប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៩
2024-06-07 11:21:27cri
Share with:

     ថ្ងៃទី ៦ ខែមិថុនា មហាសន្និបាតអង្គការសហប្រជាជាតិបានឆ្នោះឆ្នោតជ្រើសរើសលោក Philemon Yang អតីតនាយករដ្ឋមន្ត្រីកាម៉េរុនជាប្រធានមហាសន្និបាត អង្គការសហប្រជាជាតិលើកទី ៧៩ ។ លោកនឹងឡើងកាន់មុខតំណែងនៅខែកញ្ញាឆ្នាំ ២០២៤ ដែលមានរយៈពេលមួយឆ្នាំ។

      ថ្ងៃដដែល មហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតជ្រើសរើសប្រទេសចំនួន ៥ គឺដាណឺម៉ាក ក្រិក ប៉ាគីស្ថាន ប៉ាណាម៉ា និងសូម៉ាលីជារដ្ឋសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ដែលមានអាណត្តិកាល ២ ឆ្នាំគិតចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២៥ តទៅ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស