ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ជួបសន្ទនាជាមួយលោក Geraldo Alckmin អនុប្រធានាធិបតីប្រេស៊ីល
2024-06-07 17:19:29cri
Share with:

      

      ល្ងាចថ្ងៃទី៧ ខែមិថុនា នៅមហាវិមានសភាប្រជាជនចិននាក្រុងប៉េកាំង  លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Geraldo Alckmin  អនុប្រធានាធិបតីប្រេស៊ីលដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅចិន។

       លោក Xi Jinping បានលើកឡើងថា ចិននិងប្រេស៊ីលជាមិត្តល្អដែលមានបំណងប្រាថ្នាដូចគ្នា ជាដៃគូល្អដែលរួមសុខរួមទុក្ខ ជាបងប្អូនល្អដែលពួតដៃឈានទៅមុខជាមួយគ្នា។ ឆ្នាំនេះប្រទេសទាំងពីរនឹងទទួលខួប ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត នេះគឺជា ៥០ ឆ្នាំសម្រាប់ភាគីទាំងពីរធ្វើការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការនិងពង្រឹងចំណងមិត្តភាពឱ្យកាន់តែស៊ីជម្រៅដែលឈានទៅរកគោលដៅកសាងសហគមន៍រួមវាសនា។ ចិននិងប្រេស៊ីលជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំនិងជាប្រទេសទីផ្សារងើបឡើងថ្មីដ៏សំខាន់ ទំនាក់ទំនងប្រទេសទាំងពីរមានអត្ថន័យច្រើនលើសពីទ្វេភាគី ដែលបានដើរតួនាទីជាគំរូក្នុងការជំរុញអភិវឌ្ឍសាមគ្គីភាពនិងសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ផង  សម្រាប់សន្តិភាពនិងស្ថិរភាពរបស់ពិភពលោកផង។

       ជាការឆ្លើយតប លោក Geraldo Alckmin  បានថ្លែងថា  សម្រាប់ប្រេស៊ីល ប្រទេសចិនជាប្រទេសដែលអាចផ្តល់បទពិសោធន៍ដើម្បីរៀនសូត្រដ៏សំខាន់។ អស់រយៈពេល ៤០ ឆ្នាំកន្លងទៅ ប្រជាជនចិនចំនួនប្រហែល ៨០០ លាននាក់បានចេញផុតពីភាពក្រីក្រ ដែលត្រូវសម្គាល់ថាជាអច្ឆរិយៈនៃពិភពលោក។ រដ្ឋាភិបាលប្រេស៊ីលខិតខំក្នុងការអភិវឌ្ឍន៍រួមបញ្ចូលគ្នា កែលម្អជីវភាពរស់នៅរបស់ប្រជាជន ដើម្បីសម្រេចការអភិវឌ្ឍន៍ជានិរន្តរភាព ៕





អ្នកបកប្រែ:邓倩
ប្លុកពិសេស