ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកជំនាញផ្នែកអវកាសអឺរ៉ុបវាយតម្លៃខ្ពស់ចំពោះបេសកកម្មស្ទង់រុករកភពព្រះចន្ទនៃយានអវកាសChang'e-6
2024-06-07 14:55:57cri
Share with:

   អ្នកជំនាញផ្នែកអវកាសអឺរ៉ុបបានតាមដានបេសកកម្មស្ទង់រុករកភពព្រះចន្ទនៃយានអវកាសChang'e-6 និងសម្គាល់ឃើញថា ការវិវឌ្ឍរីកចម្រើននិងភាពជោគជ័យរបស់ប្រទេសចិនលើវិស័យអវកាសមានសារសំខាន់ចំពោះបុព្វហេតុស្ទង់រុករកអវកាសរបស់មនុស្សជាតិ។

ការចុះចតនៃយានអវកាសChang'e-6លើកនេះបានលើកនេះនាំយកទៅជាមួយនូវបរិក្ខារនៃរដ្ឋបាលអវកាសអឺរ៉ុបនិងអ៊ីតាលី។

អ្នកទទួលខុសត្រូវការងារស្រាវជ្រាវវិទ្យាសាស្ត្រភាពផ្កាយនៃរដ្ឋបាលអវកាសអឺរ៉ុបបានលើកឡើងថា ទិន្នន័យដែលផ្តល់ពីយានអវកាសChang'e-6មានអត្ថន័យសំខាន់ ហើយស្មារតីបើកចំហនិងចែករំលែករបស់ប្រទេសចិនក្នុងផ្នែករុករកទីអវកាសគួរឱ្យកោតសរសើណាស់។

បុគ្គលិកសិក្សាស្រាវជ្រាវមួយរូបនៃមន្ទីរសិក្សាស្រាវជ្រាវរូបវិទ្យានុយក្លេអ៊ែរអ៊ីតាលីបានលើកឡើងថា លោកមានមោទនភាពខ្លាំងចំពោះរឿងនេះ៕

 

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស