ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា​មនុស្សជាតិត្រូវការការការពារភាពបៃតង​តែមិន ត្រូវការការគាំពារនិយមបៃតងនោះទេ
2024-06-06 11:11:20cri
Share with:

ថ្ងៃទី៥ខែមិថុនាជាទិវាបរិស្ថានពិភពលោកលើកទី៥៣។ពេលធ្វើជាអធិបតីក្នុងសន្និសីទកាសែតប្រចាំថ្ងៃ អ្នកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបចំពោះករណីដែលប្រទេសមួយចំនួនបន្ថែមការយកពន្ធគយលើផលិតផលបៃតងរបស់ប្រទេសចិនថា មនុស្សជាតិមានភពផែនដីតែមួយ ត្រូវការឱ្យគ្រប់ប្រទេសលើពិភពលោកចូលរួមការពារនិងថែរក្សាជាមួយគ្នា។យើងត្រូវការការការពារភាពបៃតង ប៉ុន្តែយើងមិនត្រូវការការគាំពារនិយមបៃតងទេ។


លោកស្រីបានបន្តថា ថ្ងៃទី៥ខែមិថុនាមិនគ្រាន់តែជាទិវាបរិស្ថានពិភពលោកតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទិវាបរិស្ថានដែលកំណត់ដោយច្បាប់បរិស្ថានរបស់ចិនផងដែរ។ក្រោមការណែនាំនៃគំនិតអរិយធម៌អេកូឡូស៊ីរបស់លោក Xi Jinping ប្រធានរដ្ឋចិន សភាពការណ៍ដ៏ល្អបវរនៃភាពសុខដុមរមនារវាងមនុស្សជាតិនិងធម្មជាតិបាននិងកំពុងលេចចេញក្នុងប្រទេសចិនជាបណ្តើរៗ។បើយោងតាមស្ថិតិនៃទីភ្នាក់ងារថាមពលកកើតឡើងវិញអន្តរជាតិបានឱ្យដឹងថា ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ ថ្លៃដើមនៃការផលិតថាមពលអគ្គិសនីក្នុងមួយគីឡូវ៉ាត់ម៉ោងដោយថាមពលខ្យល់និងថាមពលសូឡាលើទូទាំងពិភពលោកបានធ្លាក់ចុះជាង៦០%និង៨០%ដោយឡែកពីគ្នា គឺដោយសារទទួលបានផលភាគច្រើនពីការច្នៃប្រឌិតថ្មីនៃប្រទេសចិន ការផលិតនៅប្រទេសចិន និងវិស្វកម្មនៃប្រទេសចិន។យើងរំពឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ ដើម្បីធ្វើឱ្យភពផែនដីយើងមេឃមានពណ៌ខៀវជាយូរអង្វែង ភ្នំមានពណ៌បៃតងជាយូរអង្វែង និងទឹកថ្លាឆ្លងជារៀងរហូត៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស