ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ផ្ញើសារអបអរសាទរជូនចំពោះលោកស្រី Halla Tomasdottir ដែលជាប់ឆ្នោតជាប្រធានាធិបតីអ៊ីស្លង់
2024-06-05 10:36:49cri
Share with:

       ថ្ងៃទី ៤ ខែមិថុនា  លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារជូនចំពោះលោកស្រី Halla Tomasdottir ដើម្បីសម្តែងការអបអរសាទរចំពោះលោកស្រីដែលជាប់ឆ្នោតជាប្រធានាធិបតីអ៊ីស្លង់។

       លោក Xi Jinping បានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះទំនាក់ទំនងចិន-អ៊ីស្លង់បានរក្សានិន្នាការអភិវឌ្ឍន៍យ៉ាងល្អប្រសើរ។ កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការសន្សំសំចៃថាមពលក្រោមដី និងទេសចរណ៍វប្បធម៌ជាដើមត្រូវបានជំរុញជាលំដាប់លំដោយ ហើយទទួលបានសមិទ្ធផលថ្មីឥតឈប់ឈរ។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអ៊ីស្លង់  រីករាយរធ្វើកិច្ចខិតខំប្រឹងប្រែងរួមជាមួយលោកស្រីប្រធានាធិបតីជាប់ឆ្នោតដើម្បីធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តខាងនយោបាយ និងត្រួសត្រាយកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នា ដើម្បីជំរុញទំនាក់ទំនងចិន-អ៊ីស្លង់ឱ្យឡើងដល់កម្រិតថ្មីថែមទៀត៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស