ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក​Wang Yiថ្លែងថា​បើមានប្រទេសកាន់តែច្រើនគាំទ្រ«គំនិតឯកភាព៦ ចំណុច»​នោះ​អនាគតដែលសម្រេចបាននូវសន្តិភាពក៏កាន់តែភ្លឺស្វាង
2024-06-05 14:49:32cri
Share with:

ថ្ងៃទី៤ខែមិថុនាឆ្នាំ២០២៤ ពេលរួមជាមួយលោក Fidan រដ្ឋមន្រ្តីការបរទេសតួកគីជួបជាមួយអ្នកសារព័ត៌មាននៅទីក្រុងបេ៉កាំង លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានអធិប្បាយចំពោះគោលជំហរជាមូលដ្ឋានរបស់ភាគីចិនស្តីពីការដោះស្រាយវិបត្តិអ៊ុយក្រែន។


លោកបានថ្លែងថា ភាគីចិនសម្គាល់ថា ក្នុងរឿងវិបត្តិអ៊ុយក្រែន ពិភពលោកត្រូវការសំឡេងកាន់តែច្រើនដែលប្រកបដោយសត្យានុម័ត តុល្យភាព មានអត្ថន័យវិជ្ជមាននិងមានលក្ខណៈស្ថាបនា។ចំពោះរឿងនេះ ប្រទេសចិននិងប្រេស៊ីលបានរួមគ្នាដាក់ចេញ«គំនិតឯកភាព៦ចំណុច»ដែលពាក់ព័ន្ធនឹងការជំរុញដំណោះស្រាយវិបត្តិអ៊ុយក្រែនតាមវិធីនយោបាយនិងគូសបញ្ជាក់ថា ត្រូវគោរពតាមគោលការណ៍ទាំង៣ ដើម្បីកាត់បន្ថយកម្តៅនៃសភាពការណ៍ ពោលគឺមិនពង្រីកសមរភូមិ មិនដំឡើងកម្រិតសង្រ្គាម និងគ្រាប់ភាគីមិនចាក់សាំងលើភ្លើង។


លោកបានបន្តថា អម្បាញ់មិញ ខ្ញុំបានផ្លាស់ប្តូរគំនិតស្តីពីរឿងនេះជាមួយលោក Fidan ភាគីតួកគីក៏បានសម្តែងការស្វាគមន៍និងកោតសរសើរចំពោះ«គំនិតឯកភាព៦ចំណុច»ផងដែរ។ក្នុងរយៈពេលមួយអាទិត្យកន្លងមកនេះ មានប្រទេសចំនួន៤៥ដែលមកពីទ្វីបទាំង៥លើពិភពលោកបានឆ្លើយតបយ៉ាងសកម្មចំពោះ«គំនិតឯកភាព៦ចំណុច»តាមរយៈវិធីខុសៗគ្នា។ភាគីសាមីទាំងពីររុស្ស៊ីនិងអ៊ុយក្រែនក៏ទទួលស្គាល់ចំពោះខ្លឹមសារភាគច្រើននៃ«គំនិតឯកភាព៦ចំណុច»ផងដែរ។ភាគីចិនជឿជាក់ថា បើមានប្រទេសកាន់តែច្រើនគាំទ្រដល់«គំនិតឯកភាព៦ចំណុច» នោះ អនាគតដែលអាចសម្រេចបាននូវសន្តិភាពក៏កាន់តែភ្លឺស្វាង។ភាគីចិនសូមស្វាគមន៍យ៉ាងស្មោះចំពោះប្រទេសកាន់តែច្រើនមកគាំទ្រនិងចូលរួម«គំនិតឯកភាព៦ចំណុច» សូមយើងរួមគ្នារំពឹងពីសន្តិភាពដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗ៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស