ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន ៖ មហាសមុទ្រមិនគួរក្លាយជាសង្វៀនសម្រាប់ការប្រកួតប្រជែងខាងនយោបាយរបស់អន្តរជាតិនោះទេ
2024-06-05 15:44:51cri
Share with:

ឆ្នាំ ២០២៤ គឺជាខួបលើកទី ៣០ នៃការចូលជាធរមាននៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។ លោក Miao Deyu ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូនៅក្នុងសិក្ខាសាលាអន្តរជាតិលើកទី ៧ ស្តីពី និងរបបវិទ្យាសាស្ត្រនិងបញ្ហាច្បាប់នៃជាយទ្វីបនិងក្នុងតំបន់ ដែលបានធ្វើឡើងនៅថ្ងៃទី ៥ ខែមិថុនាដោយថ្លែងថា បច្ចុប្បន្ននេះ ពិភពលោកកំពុងប្រឈមមុខនឹងនិម្មាបនកម្មបម្រែបម្រួលធំដែលមិនធ្លាប់មានក្នុងមួយសតវត្ស ហើយសណ្តាប់ធ្នាប់ដែនសមុទ្រអន្តរជាតិក៏កំពុងកើតមានការកែប្រែយ៉ាងស៊ីជម្រៅផងដែរ ។ 

លោក Miao Deyu បានលើកឡើងថា ការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រគួរតែអនុលោមតាមកម្មវត្ថុ គោលការណ៍និងការកំណត់។ មហាសមុទ្រជាស្ពានតភ្ជាប់ប្រទេសនានា ដែលមិនគួរក្លាយជាសង្វៀនសម្រាប់ការប្រកួតប្រជែងខាងនយោបាយរបស់អន្តរជាតិនោះឡើយ។

លោក Miao Deyu បានគូសបញ្ជាក់ថា ប្រទេសចិនរីករាយរួមសហការជាមួយគ្រប់ភាគី ប្រកាន់ខ្ជាប់នូវកម្មវត្ថុនៃអនុសញ្ញា អនុវត្តស្មារតីពហុភាគីនិយម បន្តគាំទ្រដល់ការបំពេញតួនាទីរបស់ស្ថាប័នធំៗទាំងបីនៃអនុសញ្ញា បន្តធ្វើកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទំនាក់ទំនងភាពជាដៃគូពណ៌ខៀវ ផ្តល់ទំនិញសាធារណៈផ្នែកសមុទ្រកាន់តែច្រើនដល់ពិភពលោក និងរួមគ្នាកសាងសណ្តាប់ធ្នាប់ដែនសមុទ្រដែលប្រកបដោយសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិឈ្នះ-ឈ្នះ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស